ម្ចាស់ហាងរថយន្តអេស្ប៉ាញចប់គ្មានពាក្យនិយាយ បន្ទាប់ពីជំនន់ភ្លាមៗទាញយករថយន្តថ្លៃៗប្រណីតៗរបស់ខ្លួនហូរតាមខ្សែទឹកខូចខាតខ្ទេចខ្ទីអស់រលីង

វីដេអូគួរឱ្យភ្ញាក់ផ្អើលនៃរថយន្តថ្មីៗទំនើបៗរាប់រយគ្រឿងត្រូវបានលិចលង់ខ្ទេចខ្ទីគ្មានសល់ក្នុងភាគអាគ្នេយ៍ប្រទេសអេស្ប៉ាញ បន្ទាប់ពីមានគ្រោះទឹកជំនន់ធំកើតឡើងក្នុងសប្ដាហ៍នេះ។

វីដេអូនេះត្រូវបានចែករំលែកលើបណ្ដាញសង្គមបង្ហាញរថយន្តទំនើបរាប់រយគ្រឿងលិចលង់ក្នុងតំបន់ Orihuela ទីក្រុង Alicante ខណៈដែលរថយន្តផ្សេងទៀតត្រូវទឹកជំនន់អូសតាមទឹកដែលហូរយ៉ាងលឿន។

ហើយយើងអាចមើលឃើញរថយន្តទំនើបស៊េរីថ្មីម៉ាក Kia និង Nissan បុកនឹងដុំថ្មតាមផ្លូវ និងរថយន្តផ្សេងទៀតគរលើគ្នាពាសពេញដី។ ក្រុមសង្គ្រោះបន្ទាន់បានជួយសង្គ្រោះមនុស្សរាប់ពាន់នាក់ អំឡុងពេលព្យុះវាយប្រហារទៅលើទីក្រុង Valencia ទីក្រុង Murcia និងភាគខាងកើតទីក្រុង Andalusia ក្នុងតំបន់មេឌីទែរ៉ាណេក្នុងសប្ដាហ៍នេះ៕

adverise with khmeread
tiger
Loading ad ...