ដេកចុចទូរស័ព្ទស្ទើរដល់ព្រឹកទៀបភ្លឺទើបចូលដេក មានឱកាសខ្ពស់ក្នុងការកើតជំងឺធាត់

ក្មេងវ័យជំទង់ ដែលនៅដល់យប់ជ្រៅៗពេក អាចនឹងធាត់ខ្លាំង នេះយោងតាមការស្រាវជ្រាវបានបង្ហាញ ជាពិសេសប្រសិនបើពួកគេជានារីភេទ។

អ្នកវិទ្យាសាស្ដ្របានសិក្សាឃើញថា ចង្កេះ និងទម្លាប់គេងរបស់មនុស្សរាប់រយនាក់ពីអាយុ ១២ ទៅ ១៧ ឆ្នាំមានភាពខុសប្លែកគ្នាក្នុងរយៈពេលមួយសប្ដាហ៍ ដែលវាផ្សារភ្ជាប់ទៅនឹងការធាត់។

អ្នកដែលធាត់ទាំងអស់គឺជានារីភេទ ដែលទទួលរងពី "ការអស់កម្លាំងល្ហិតល្ហៃ" ដោយសារទម្លាប់ចូលដេកយប់ជ្រៅៗពេក និងងើបទៅរៀនពីព្រលឹមអុល។

អ្នកវិទ្យាសាស្ដ្រក៏បាននិយាយផងដែរថា ទម្ងន់របស់ក្មេងជំទង់ទាំងពីរភេទអាចនឹងឡើង ដោយសារតែការរំខានការគេងនាំឱ្យពួកគេបរិភោគអាហារមិនមានសុខភាព កង្វះលំហាត់ប្រាណ និងចំណាយពេលច្រើនលើទូរទស្សន៍ ឬទូរស័ព្ទដៃ។ ក្រៅពីនេះ ការស្រាវជ្រាវក៏បង្ហាញថា ការនៅដល់យប់ជ្រៅៗពេកអាចធ្វើឱ្យប៉ះពាល់អារម្មណ៍ខ្លាំង ដែលមានហានិភ័យកើតជំងឺ Depression រហូតប៉ុនប៉ងធ្វើអត្តឃាតក៏មានដែរ៕

adverise with khmeread
tiger
Loading ad ...