ឃាត់មនុស្សប្រុសស្រី៣៧នាក់ពាក់ព័ន្ធអំពើសញ្ចារកម្មនៅហាងម៉ាស្សា អ័រគីដេ

ភ្នំពេញ​ ៖​ ប៉ូលិសការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានចុះបង្ក្រាបករណីប្រព្រឹត្តិអំពើសញ្ចារកម្ម នៅចំណុចហាងម៉ាស្សា អ័រគីដេ ផ្ទះលេខC១៤ ផ្លូវលេខ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ​ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ៩និង៣០នាទីយប់ដោយឃាត់មនុស្ស៣៧នាក់​ ។ 

ប៉ូលិសនិយាយថា​ ប៉ូលិសបានចុះកិច្ចប្រតិបត្តិការនេះ​ ដោយអនុវត្តចំណារអនុញ្ញាតឱ្យបង្រ្កាបជាក់ស្តែងលេខ ០៩៦ អ.យ.ខ ចុះថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ របស់លោកស្រី ស៊ឺ វណ្ណនី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ធ្វើការបង្រ្កាបជាក់ស្តែង ករណីប្រព្រឹត្តិអំពើសញ្ចារកម្ម នៅចំណុចហាងម៉ាស្សា អ័រគីដេ ផ្ទះលេខC១៤ ផ្លូវលេខ១៩៨៦ សង្កាត់ភ្នំពេញថ្មី ដោយបានឃាត់ខ្លួនមនុស្សចំនួន ៣៧នាក់ ក្នុងនោះរួមមាន  អ្នកគ្រប់គ្រង ៣នាក់, បុគ្គលិកធម្មតា ៤នាក់, សន្តិសុខ ១នាក់, នារីម៉ាស្សា ២៣នាក់ (អនីតិជន២នាក់) និងភ្ញៀវ ៦នាក់។ 

បច្ចុប្បន្នមនុស្សទាំង៣៧នាក់បាននាំមកកាន់ការិយាល័យដើម្បីធ្វើការសាកសួរ និងស្រាវជ្រាវតាមនីតិវិធីបន្ត​ ៕

adverise with khmeread