adverise with khmeread Dnews files 2016 02 seaice 2016 0209 670 jpg

វីដេអូ​២៣​វិនាទី​នេះ​បង្ហាញ​ពី​ការ​រលាយ​ទឹកកក​គួរឱ្យ​ព្រឺព្រួច​នៅ​តំបន់ Arctic

    ​តំបន់​អាក់​ទិ​ក​នេះ​ហាក់បីដូចជា​ប្រភព​មិនចេះចប់​នៃ​ដំណឹង​របស់​អាកាសធាតុ​គួរ​ឲ្យ​សង្វេគ ជាពិសេស​នៅពេល​និយាយ​ទាក់ទង​ទៅនឹង​ទឹកកក​សមុទ្រ​។​

​    ​វិសាលភាព​ទឹកកក​សមុទ្រ​បានធ្វើឱ្យ​សីតុណ្ហភាព​ធ្លាក់ចុះ​ទាប​បំផុត​ប្រចាំខែ​នា​រដូវរងារ​នេះ​។ ជាទូទៅ​វិសាលភាព​របស់​ទឹកកក​សមុទ្រ​គ្រប់​ដណ្តប់​គ្រប់​រដូវ​ទាំងអស់​។ ប៉ុន្ដែ​អ្វី​ដែលជា​ដំណឹង​អាក្រក់​នោះ​គឺថា​រូបសណ្ឋាន​របស់​ទឹកកក​សមុទ្រ​ក៏បាន​ផ្លាស់ប្ដូរ​ដែរ​។​

​    ​ខ្យល់​ក្ដៅ​និង​ទឹក​ក្ដៅ​បានធ្វើ​ឲ្យ​ទឹកកក​ដ៏​ចំណាស់​នៃ​តំបន់​អាក់​ទិ​កបាន​សឹក​រិច​រិល ដោយ​បន្សល់ទុក​ទឹកកក​តូចៗ​ដែល​ងាយ​រលាយ​បំផុត​។ នៅក្នុង​ឆ្នាំ​១៩៨៥ ទឹកកក​ដែលមាន​ចំណាស់​ជាង​៤​ឆ្នាំ​គឺមាន​ប្រភព​មកពី​តំបន់​អាក់ទិច ២០​ភាគរយ​។ តែ​មកដល់​ឆ្នាំនេះ​នៅសល់តែ​៣​ភាគរយ​តែប៉ុណ្ណោះ​។ កាលពី​ឆ្នាំ​១៩៨៥​ដុំ​ទឹកកក​តូចៗ​គ្របដណ្តប់​តែ​ពាក់កណ្ដាល​នៃ​តំបន់​អាក់ទិច​ប៉ុណ្ណោះ​។ មកទល់ពេលនេះ​ដុំ​ទឹកកក​តូចៗ​នេះ​បាន​គ្រប់​ដណ្តប់​រហូត​ទៅដល់ ៧០​ភាគរយ ហើយ​វា​ងាយ​រលាយ​បំផុត​។​

​    ​សីតុណ្ហភាព​ក្ដៅ​ត្រូវបាន​គេ​រំពឹងថា​នឹង​នៅតែ​បន្ដធ្វើ​ផ្លាស់ប្ដូរ​អាកាសធាតុ​។ នេះ​មានន័យថា ដំណឹង​អាក្រក់​គឺ​ទំនងជា​នឹង​បន្ដ ហើយ​យើង​ទំនងជា​នឹង​ឃើញ​ទីបញ្ចប់​នៃ​ទឹកកក​សមុទ្រ​នៅ​តំបន់​អាក់ទិច​ដែលមាន​វ័យ​ចំណាស់​ជាងគេ​បន្ត​រលាយ​ឥត​ល្ហែ​៕

 

adverise with khmeread
ប្រភព៖ NASA

អ្នកនឹងចូលចិត្ត

មតិយោបល់