អុញនុះ! ចិនថាក្រុមហ៊ុន Apple ដាក់ Spyware តាមដានអ្នកប្រើប្រាស់ iPhone ជុំវិញពិភពលោក

ប្រទេសចិនបានចោទប្រកាន់ក្រុមហ៊ុន Apple ថាតាមដានអ្នកប្រើប្រាស់របស់ខ្លួនតាមរយៈកម្មវិធីចារកម្ម (Spyware) នៅលើទូរស័ព្ទនិងកុំព្យូទ័ររបស់ខ្លួន។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃចន្ទ។

ក្រសួងការបរទេសចិនបានឱ្យដឹងកាលពីថ្ងៃចន្ទថា ពិភពលោកគួរតែប្រយ័ត្នប្រយែងចំពោះក្រុមហ៊ុនបច្ចេកវិជ្ជាយក្សអាមេរិកមួយនេះ ព្រោះក្រុមហ៊ុននេះបានជួយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនស៊ើបការណ៍លើអ្នកប្រើប្រាស់ធម្មតាក៏ដូចជាមេដឹកនាំលើពិភពលោកអស់រយៈពេល ១០ ឆ្នាំមកហើយ។

អ្នកនាំពាក្យរបស់ចិនប៉េកាំងបានធ្វើការចោទប្រកាន់បែបនេះ បន្ទាប់ពីអាមេរិកអះអាងថា ក្រុមហ៊ុនចិន Huawei អាចនឹងប្រមូលព័ត៌មានស៊ើបការណ៍សម្ងាត់សម្រាប់ទីក្រុងប៉េកាំងនិងជំរុញឱ្យសម្ព័ន្ធមិត្តរបស់ខ្លួនរារាំងក្រុមហ៊ុននេះពីបណ្តាញ 5G របស់ពួកគេ។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying ក៏បានចោទប្រកាន់ក្រុមហ៊ុនព័ត៌មានវិទ្យាអាមេរិក Cisco ពីបទប្រមូលព័ត៌មានពីអ្នកប្រើប្រាស់របស់ខ្លួនដោយសម្ងាត់តាមរយៈឧបករណ៍របស់ខ្លួនផងដែរ។

អាមេរិកបានចោទប្រកាន់ Huawei ថាបានធ្វើចារកម្មលើអ្នកប្រើប្រាស់របស់ខ្លួនសម្រាប់ទីក្រុងប៉េកាំង ដែលជាការចោទប្រកាន់មួយ ត្រូវបានបដិសេធម្តងហើយម្តងទៀតដោយ Huawei និងរដ្ឋាភិបាលចិន៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab