ជនជាតិចិន៦នាក់ត្រូវបានឃាត់ខ្លួនពីបទវាយគំរាមប្លន់យកប្រាក់២ពាន់ដុល្លារនៅហាងខារ៉ាអូខេ

ព្រះសីហនុ​ ៖​ កម្លាំង​កងរាជអាវុធហត្ថខេត្តព្រះសីហនុ ចាប់ឃាត់ខ្លួនជនជាតិចិន៦នាក់ ក្រោយពីក្រុមជនសង្ស័យមួយក្រុមមានគ្នាប្រមាណជិត១០នាក់ ចូលទៅវាយគំរាមប្លន់យកប្រាក់នៅកន្លែងទទួលភ្ញៀវ ក្នុងខារ៉ាអូខេយីហោ «បុកឃីងហូមផាលីស»  ជាប់របងមន្ទីរសុខាភិបាលខេត្ត ស្ថិតភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ 

លោកឧត្តមសេនីយ៍ត្រីហេង ប៊ុនទីមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុឱ្យដឹងថា បទល្មើសនេះ កើតឡើងកាលពីថ្ងៃត្រង់ថ្ងៃទី១៦កញ្ញាឆ្នាំ២០១៩ ក្នុងនោះក្រុមជនសង្ស័យបានគំរាមប្រមូលយកលុយពីបុគ្គលិកផ្នែកគិតលុយបានចំនួន២០០០$(ពីរពាន់ដុល្លារ) រួចក៏រត់គេចខ្លួន។ 

លោកឧត្តមសេនីយ៍មេបញ្ជាការបន្តថា​ ជនជាតិចិនមួយក្រុមនេះ បានចូលទៅកន្លែងទទួលភ្ញៀវ ក្នុងខារ៉ាអូខេខាងលើ ហើយបានវាយទៅលើជនជាតិចិនឈ្មោះ LONG HUAYOU ភេទប្រុសឆ្នាំកំណើត០២មិថុនាឆ្នាំ១៩៩០មុខរបបុគ្គលិកផ្នែកចិតផ្លែឈើ ហើយបានប្រមូលលុយពីបុគ្គលិកផ្នែកគិតលុយចំនួន២០០០$(ពីរពាន់ដុល្លារ)រួចគេចខ្លួនបាត់តាមរថយន្តម៉ាកឡិចស៊ីស៥៧០ពណ៌ខ្មៅ មិនចាំស្លាកលេខ។

ក្រោយមក ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ចាប់ខ្លួនក្រុមជនជាតិចិនខាងលើ នេះបានចំនួន៦នាក់។បច្ចុប្បន្នត្រូវបានកម្លាំងកងរាជអាវុធហត្ថ ស្រាវជ្រាវសាវតា អត្តសញ្ញាណ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab