ឃាត់ចោរឆក់កាបូបម្នាក់ទាំងព្រឹក​ នៅសង្កាត់ផ្សារថ្មី៣​

ភ្នំពេញ​  ៖​​ កម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលផ្សារថ្មីទី៣បានឃាត់ខ្លួនជនសង្ស័យម្នាក់​ ពីបទដើរឆក់កាបូបស្ពាយ​ ពីនារីម្នាក់បានសម្រេច​ នៅ​ចំណុច​ក្នុងផ្សារសូរិយាម៉ល ផ្លូវលេខ​១៥៤កែងផ្លូវលេខ៥១ ភូមិ​១១​ សង្កាត់ផ្សារថ្មី៣​ ខណ្ឌ​ដូនពេញ​  នាថ្ងៃ​អង្គារ ​ទី១៧ ខែកញ្ញា ឆ្នាំ​២០១៩វេលាម៉ោង៥និង៣០នាទីព្រឹកនេះ។ 

ប៉ូលិសនិយាយថា​ ជនសង្ស័យឈ្មោះ លឹម វឌ្ឍនា ភេទប្រុស​អាយុ៣១ឆ្នាំ ​ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ។ វត្ថុតាងចាប់យកបាន កាបូបស្ពាយពណ៌ស្លែមួយដែលមានលុយចំនួន៦០ម៊ឺនរៀល(ជារបស់នារីរងគ្រោះ)។ បន្ទាប់ពីបានធ្វេីសកម្មភាពឆក់យកកាបូបពីនារីរងគ្រោះម្នាក់បានសម្រេច​ ត្រូវបានប៉ូលិសប៉ុស្តិ៍រដ្ឋបាលផ្សារថ្មីទី៣ឃាត់ខ្លួនបានភ្លាមៗ​ ហេីយបានប្រគល់កាបូបលុយជូននារីរងគ្រោះវិញ​ ។ 

បច្ចុប្បន្នកម្លាំងខណ្ឌ ប៉ុស្តិ៍បានសួរចម្លើយជនសង្ស័យស្វែងរកបក្ខពួកនិងសកម្មភាពដែលបានប្រព្រឹត្តកន្លងមកនិងកសាងសំណុំរឿងតាមនីតិវិធី៕

 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab