រថយន្តកូរ៉េដឹកឥវ៉ាន់ចាប់ហួយបើកលឿនងោកមួយភាំងជ្រុលបុករថយន្តធំចតស្ងៀមកៀបតៃកុងស្លាប់និងរបួស២នាក់

ភ្នំពេញ ៖​ តៃកុងម្នាក់របួស​ រួមដំណើរដោយព្រូឡានម្នាក់ស្លាប់និងកម្មករម្នាក់របួស​ ដោយបានបើករថយន្តកូរ៉េដឹកទំនិញយ៉ាងលឿនទៅបុករថយន្តសណ្ដោងរ៉ឺម៉កពីក្រោយបណ្ដាលឱ្យកៀបជាប់កើតឡើងនៅវេលាម៉ោង ៣ទៀបភ្លឺឈានចូលថ្ងៃអង្គារ ទី ១៧កញ្ញា ឆ្នាំ២០១៩ត្រង់ចំណុចជិតស្តុបទំនប់កប់ស្រូវចម្ងាយប្រហែល ៥០០ម៉ែត្រ ស្ថិតនៅក្នុងភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ​ តែមិនបង្កឱ្យផ្ទុះឆេះឡេីយ​ ។ 

ប៉ូលិសនិយាយថា​ ជនរងគ្រោះដែលស្លាប់ឈ្មោះ វិន ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរព្រូរថយន្ដ រស់នៅសព្វថ្ងៃនៅភូមិវែង ឃុំត្រើយស្លាស្រុកស្អាង ខេត្តកណ្ដាលនិងអ្នករងរបួសធ្ងន់មានឈ្មោះ វ៉េវ ភេទប្រុស មុខរបរលើកអីវ៉ាន់ រស់នៅភូមិឃុំជាមួយគ្នា។  ចំណែកឯតៃកុងរថយន្តរងរបួសស្រាល ឈ្មោះ ប៉ូង មករា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរបើករថយន្ត រស់នៅភូមិឃុំជាមួយជនរងគ្រោះខាងលើ ។

តាមសម្ដីតែកុងរថយន្តបង្កបានឱ្យដឹងថា​ ដំបូងឡើយគាត់បើករថយន្តដឹកទំនិញ ម៉ាកកូរ៉េ ៣តោនកន្លះ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3D-8929ដឹកទំនិញចាប់ហួយពេញចេញពីស្រុកស្អាង ក្នុងគោលបំណងយកទៅខេត្តកំពង់ធំដោយបើកតាមបណ្ដោយផ្លូវភ្នំពេញ-ហាណូយ ទិសដៅពីត្បូងទៅជើងយ៉ាងលឿន ។ 

ខណៈមកដល់ចំណុចកើតហេតុខាងលើក៏បានងោកមួយភាំងរេចង្កូតមកស្ដាំដៃទៅបុករថយន្តកូរ៉េ ហ៊ីយិនដាយ ប្រភេទសណ្ដោងរ៉ឺម៉ក ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3D-9618 ពីក្រោយពេញទំហឹងដែលរថយន្តចតចោលបណ្ដាលឱ្យកៀបជាប់ស្លាប់ម្នាក់និងរងរបួសធ្ងន់ស្រាល ២នាក់ ។ តៃកុងរថយន្តសណ្តោងដែលចតចោលឃើញសភាពការណ៍មិនស្រួលក៏គេចខ្លួនបាត់។  ចំណែករថយន្តបង្ករងការខូចខាតផ្នែកខាងមុខស្ទើរតែទាំងស្រុង។តែមិនផ្ទុះឆេះដូចករណីខ្លះនោះឡើយ។ 

ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់ហើយក៏ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ក្រុងចុះមកវាស់វែងស្ទូចយករថយន្តទាំងពីរគ្រឿងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ ។ ចំណែកសាកសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ជូនសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab