ពូកែខាងបើកម៉ូតូប្រែនៗឮខ្លាំងៗប៉ូលិសប្រមូលបាន៦នាក់នៅស្រុកមោង

បាត់ដំបង​ ៖​ លោកវរសេនីយ៍ឯក​ ស​ គឹមឡុង​ អធិការ​ប៉ូលិសស្រុកមោងឫស្សី​ បាន​បញ្ជាកម្លាំងប៉ូលិសប៉ុស្តិរដ្ឋបាលមោង​ ឃាត់ក្រុមក្មេងៗជិះម៉ូតូបំពាក់ស៊ីម៉ាំងលាន់សម្លេងខ្លាំងៗប្រែនៗ​ បង្កការរំខានដល់អ្នកដទៃ៦នាក់​នៅព្រឹកថ្ងៃ​ចន្ទ​ ទី​១៦​ ខែ​កញ្ញា​ ឆ្នាំ​២០​១៩។ 

លោកអធិការបញ្ជាក់ថា​ យោងតាមបទបញ្ជារបស់លោក​ឧត្តមសេនី​យ៍ទោ​ អ៊ុច​ សុខុន​ ស្នងការប៉ូលិសខេត្តបាត់ដំបង​  លោកបានធ្វេីការអប់រំណែនាំឱ្យដោះដូរចេញ នូវប្រភេទស៊ីម៉ាំងទាំងនេះ​ និងបានឱ្យអ្នកអាណាព្យាបាលធានាយកទៅអប់រំនៅមូលដ្ឋានបន្តទៀត៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab