អគ្គីភ័យឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​នៅសង្កាត់​ច្រាំ​ងចំរេះ​ទី២ អស់ប្រហែល១០ខ្នង និងបណ្តាលឱ្យស្លាប់ម្នាក់របួសម្នាក់

ភ្នំពេញ ៖ យោងតាមព័ត៌មានបឋមបានឱ្យដឹងថា មានមនុស្សម្នាក់បានបាត់បង់ជីវិតនិងរបួសម្នាក់នៅក្នុងគ្រោះអគ្គីភ័យ និងលំនៅដ្ឋានប្រហែល១០ខ្នង ត្រូវបានភ្លេីងឆេះអស់ កាលពីវេលាម៉ោង​១២ថ្ងៃ​ទី១៧​ ខែកញ្ញា​ ឆ្នាំ២០១៩​ ស្ថិតនៅសង្កាត់​ច្រាំ​ងចំរេះ​ទី២ ​ខណ្ឌ​ឫស្សីកែវ​  រាជធានីភ្នំពេញ​ ។

ភ្លាមៗសមត្ថកិច្ចបានជួយអន្តរាគមន៍បញ្ជូនរថយន្តបាញ់ទឹកពន្លត់ទាំងស្រុង នៅម៉ោងប្រហែល១២និង៤៥នាទី ថ្ងៃដដែល ពោលគឺឆាបឆេះប្រហែល៤៥នាទីប៉ុណ្ណោះ ។ ប៉ុន្តែដោយសារលំនៅដ្ឋានទាំងនោះ ភាគច្រើនសង់ពីឈើ ទើបបង្កឱ្យភ្លេីងឆាបឆេះយ៉ាងលឿន និងបង្កឱ្យស្លាប់មនុស្សម្នាក់ គឺបុរសចំណាស់ម្នាក់ស្លាប់ និងក្មេងអាយុ១៣ឆ្នាំម្នាក់បានរងរបួស។ 

ចំពោះមូលហេតុនៃការផ្ដើមឱ្យមានការឆាបឆេះ នៅមិនទាន់ដឹងនៅឡើយ ហើយទំហំនៃការខូចខាតក៏មិនបានដឹងច្បាស់នោះដែរ ៕

 

adverise with khmeread
tiger
Loading ad ...