ម៉ូតូបើកបុកជាមួយរថយន្តស្លាប់ម្នាក់នៅស្រុកកៀនស្វាយ

កណ្តាល​ ៖​ មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោករវាងម៉ូតូនិងរថយន្ត បណ្តាលឱ្យស្លាប់ម្នាក់និង ម៉ូតូខូចធ្ងន់១គ្រឿង,រថយន្តខូចធ្ងន់០១គ្រឿង​កើតឡើង​ នាថ្ងៃទី១៦កញ្ញាឆ្នាំ២០១៩ វេលាម៉ោង១០និង៣០នាទីយប់​ នៅលើផ្លូវលេខ១ ចំណុចគីឡូម៉ែត្រលេខ៤៧-៤៨ស្ថិតនៅភូមិសំរោងក្អែរ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ប៉ូលិានិយាយថា​ ដំបូងមានម៉ូតូម៉ាកSUZUKI SMASH110ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1N-5039 បើកបរដោយឈ្មោះ ឯក ចាន់ថា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឫស្សី ឃុំចំប៉ា ស្រុកព្រៃកាបាស់ ខេត្តតាកែវស្លាប់នៅនឹងកន្លែងកើតហេតុ បានបើកបរមានទិសដៅពីអ្នកលឿងទៅភ្នំពេញ ។ 

ពេលមកដល់ចំណុចកើតហេតុខាងលើ បានបុកជាមួយរថយន្តម៉ាកTOYOTA PRIUSពណ៌ក្រហមចាស់ ប្រភេទទេសចរណ៍ ពាក់ផ្លាកលេខ គ្មាន (California 8CGT493 ) បើកបរដោយជនមិនស្គាស់អត្តសញ្ញាណបានគេចខ្លួនមុនសមត្ថកិច្ចមកដល់ហើយមានទិសដៅផ្ទុយគ្នាពីភ្នំពេញទៅអ្នកលឿង ហើយបុកម៉ូតូពេញទំហឹងបណ្តាលឱ្យអ្នកបេីកម៉ូតូស្លាប់ភ្លាម។ 

ចំពោះសម្ភារ:រថយន្តខូចខាតធ្ងន់០១គ្រឿងនិងម៉ូតូខូចខាតធ្ងន់មួយគ្រឿងបានយកមករក្សាទុកជាភស្តុតាងនៅអធិការដ្ឋានប៉ូលិសស្រុកកៀនស្វាយ។ប៉ូលិសសន្និដ្ឋានថា​ ករណីនេះបណ្តាលមកពីអ្នកបើកបរម៉ូតូធ្វេសប្រហែសខ្ជីខ្ជាមិនប្រុងប្រយ័ត្នបើករំលោភចូលមកចំណែកផ្លូវនៃយានយន្តដែលបើកមកពីទិសដៅផ្ទុយគ្នា៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab