អ្នកបើកបររថយន្តនៅរោងចក្រញូស្តារនៅសុខៗដេកស្លាប់

ព្រះសីហនុ​ ៖​ បុរសម្នាក់ជាអ្នកបើកបររថយន្តនៅរោងចក្រញូស្តារ បានស្លាប់ត្រូវបានគេប្រទះឃើញ នៅវេលាម៉ោង១០កន្លះព្រឹកថ្ងៃទី១៧ខែកញ្ញា២០១៩នេះនៅសង្កាត់លេខ១ក្រុងព្រះសីហនុ​ ខេត្តព្រះសីហនុ​ ។ 

សមត្ថកិច្ចបានឱ្យដឹងថា​ ជនរងគ្រោះឈ្មោះ ហ៊ីង នី ភេទប្រុស ឆ្នាំកំណើត០១ឧសភាឆ្នាំ១៩៩១ មុខរបរបើកបររថយន្តនៅរោងចក្រញូស្តារ មានអសយដ្ឋាន ភូមិត្រែង ឃុំស្តេចគង់ខាងជើង ស្រុកបន្ទាយមាស ខេត្តកំពត ។

ក្រោយពីមន្រ្តីជំនាញ និង ក្រុមគ្រូពេទ្យ ធ្វើកោសល្យវិច័យត្រួតពិនិត្យរួចបញ្ជាក់ថា​ ស្លាប់ដោយសារគាំងបេះដូង​ ហើយបានបញ្ជូនទៅរក្សាទុកនៅមន្ទីរពេទ្យបង្អែកខេត្តដើម្បីប្រគល់ឱ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab