នាងគេងយល់សប្តិលេបចិញ្ចៀនភ្ជាប់ពាក្យ ព្រឹកឡើងបាត់ចិញ្ចៀនដូចក្នុងយល់សប្តិ ព្រោះនាងដេកមមើល លេបវាមែនទែន

ក្តីសុបិនមួយដែលមានអារម្មណ៍ថាដូចជារឿងមែនទែន បានប្រែក្លាយជាការពិតសម្រាប់ស្ត្រីមកពីទីក្រុង San Diego មួយរូប នៅពេលដែលនាងភ្ញាក់ឡើងជាមួយនឹងចិញ្ចៀនភ្ជាប់ពាក្យរបស់នាងមិនឃើញនៅលើម្រាមដៃរបស់នាង ប៉ុន្តែបែរទៅជានៅក្នុងបំពង់រំលាយអាហាររបស់នាងទៅវិញ។

នៅក្នុងការបង្ហោះលើបណ្តាញសង្គម Facebook មួយដែលមានភាពល្បីលល្បាញជាខ្លាំង នាង Jenna Evans វ័យ ២៩ឆ្នាំបានពិពណ៌នាអំពីរបៀបដែលនាងបាត់ចិញ្ចៀនភ្ជាប់ពាក្យនៅពេលនាងលេបវាដោយចៃដន្យ ដោយគិតថាវាជាការយល់សប្តិ ដែលចុងបញ្ចប់បានធ្វើឱ្យចូលទៅក្នុងបន្ទប់សង្គ្រោះបន្ទាន់។

វាបានចាប់ផ្តើមសម្រាប់នាង Jenna អំឡុងការយល់សប្តិមួយកាលពីយប់ថ្ងៃអង្គារសប្តាហ៍មុន។ នាងបានសរសេរលើបណ្តាញសង្គមថា នាងនិងគូដណ្តឹងខ្លួនបានប្រឈមមុខជាមួយនឹង "មនុស្សអាក្រក់" នៅលើរថភ្លើងមួយ ពេលដែលលោក Bobby បានប្រាប់នាងឱ្យលេបចិញ្ចៀនរបស់នាងដើម្បីការពារវា។

នាងបានបន្តថា "ដូច្នេះខ្ញុំបានដោះវាចេញ ដាក់វាចូលក្នុងមាត់ និងលេបវាជាមួយនឹងទឹកមួយកែវ។ ពេលខ្ញុំភ្ញាក់ ហើយវាមិននៅនឹងដៃខ្ញុំទេ ខ្ញុំបានដឹងច្បាស់ណាស់ថាវានៅកន្លែងណា។ វាគឺនៅក្នុងពោះរបស់ខ្ញុំ"។

នាង Evans បាននិយាយរៀបរាប់ ហើយលោក Bobby បានផ្ទុះសំណើច បន្ទាប់មកពួកគេបានទៅបន្ទប់សង្គ្រោះបន្ទាន់។ នាងបានប្រាប់ទៅទូរទស្សន៍ KNSD-TV ថា នាងបានដើរក្នុងដំណេករបស់នាង ប៉ុន្តែមិនបានចងចាំថានាងធ្លាប់ចាំថានាងបានទទួលទានអ្វីនៅក្នុងសុបិនរបស់នាងពីមុននោះទេ ជាពិសេសចិញ្ចៀនពេជ្រ ២,៤ការ៉ាត់មួយ​វង់នេះ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab