ប៉ូលិសស្រុកពារាំងឃាត់ខ្លួនឃាត់ជនសង្ស័យម្នាក់លួចម៉ូតូ

ព្រៃវែង ៖​ ជនសង្ស័យម្នាក់ត្រូវបានប៉ូលិសស្រុពារាំងឃាត់ខ្លួន នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង២និង៤០នាទីរសៀល នៅចំណុចមុខផ្ទះឈ្មាះ ជាន វ៉ា ភេទប្រុស​ អាយុ៤៧ឆ្នាំ ស្ថិតនៅភូមិវៃវេទ ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង បន្ទាប់ពីបានធ្វេីសកម្មភាពលួចម៉ូតូ​ ។ 

ប៉ូលិសនិយាយថា​ ជនសង្ស័យឈ្មោះ ហ៊ីង សល់ ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិពោធិ៍ចិនដាំ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បានធ្វើសកម្មភាពលួចម៉ូតូ១គ្រឿង ម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០០៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពងស្ពឺ 1A3570 ជារបស់ម្ចាស់ឈ្មោះ ជាន វ៉ា ភេទប្រុស អាយុ៤៧ឆ្នាំ មានទីលំនៅភូមិវៃវេទ ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង។

បន្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនយកមកសាកសួរនៅអធិការដ្ឋានស្រុកពារាំងដើម្បីបំពេញនីតិវិធីបញ្ជូនទៅការិយាល័យជំនាញចាត់ការបន្ត ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab