អ្នកស្រាវជ្រាវបង្ហាញការប៉ាន់ស្មានគំរូ ៖ ប្រសិនបើរុស្ស៊ីនិងអាមេរិកច្បាំងគ្នា មនុស្ស៣៤លាននាក់នឹងស្លាប់ក្នុងពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ

ក្រុមអ្នកស្រាវជ្រាវបានបង្កើតការប៉ាន់ស្មានគំរូគួរភ័យខ្លាចមួយ បង្ហាញពីរបៀបដែលសង្គ្រាមនុយក្លេអ៊ែររីកធំឡើងរវាងសហរដ្ឋអាមេរិក/ណាតូនិងរុស្ស៊ី នឹងបង្កវិនាសកម្ម។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃទី១៧កញ្ញា។

គំរូ ដែលផ្អែកលើទិន្នន័យជាក់ស្តែងស្តីពីស្ថានភាពកងកម្លាំងនុយក្លេអ៊ែរ គោលដៅ និងការប៉ាន់ស្មានមូលហេតុនានា បានព្យាករណ៍ថា មនុស្ស ៣៤,១ លាននាក់នឹងស្លាប់ក្នុងរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ។

ជម្លោះដ៏មហន្តរាយនេះនឹងបណ្តាលឱ្យមនុស្ស ៥៥,៩ លាននាក់ផ្សេងទៀតរងរបួស  ខណៈតួលេខនេះមិនរាប់បញ្ចូលការស្លាប់ជាបន្តបន្ទាប់ដោយសារចំហាយនុយក្លេអ៊ែរនិងផលប៉ះពាល់ផ្សេងៗទៀតនោះទេ។

ក្រុមការងារនៅពីក្រោយវីដេអូនេះសង្ឃឹមថាការពិសោធន៍នេះនឹងបង្ហាញពីផលវិបាកនិងការខាតបង់ធ្ងន់ធ្ងរសម្រាប់មនុស្សជាតិពីសង្គ្រាមនុយក្លេអ៊ែររវាងប្លុកប្រទេសមហាអំណាចទាំងពីរ។

វីដេអូបួននាទីនេះត្រូវបានបង្កើតឡើងដោយអ្នកជំនាញវិស្វកម្មនិងកិច្ចការអន្តរជាតិ ឈ្មោះ Alex Glaser មកពីសាកលវិទ្យាល័យ Princeton University និងសហសេវិកជាច្រើននាក់ទៀត។ 

ការប៉ាន់ស្មានគំរូ ដែលមានឈ្មោះថា Plan A ត្រូវបានគូរឡើងផ្អែកលើការវាយតម្លៃឯករាជ្យជាច្រើនអំពីស្ថានភាពយោធាបច្ចុប្បន្នរបស់អាមេរិកនិងរុស្ស៊ី ផែនការនុយក្លេអ៊ែរ និង គោលដៅអាវុធត្រូវឆ្លើយតបជាច្រើនកន្លែង។ វាក៏រាប់បញ្ចូលទិន្នន័យជាច្រើនទៀតអំពីចំនួនអាវុធនុយក្លេអ៊ែរដាក់ពង្រាយនាពេលបច្ចុប្បន្ន កន្លែងផ្ទុកគ្រាប់បែកនុយក្លេអ៊ែរ និង បទបញ្ជា ដែលអាចបង្កឱ្យមានសង្គ្រាមផ្ទុះឡើងផងដែរ៕ 

 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab