ញាក់សាច់! ផ្ទុះមន្ទីរពិសោធន៍មួយកន្លែង ផ្ទុកសុទ្ធតែមេរោគអុតស្វាយ ហ៊ីវ និងអេបូឡាក្នុងប្រទេសរុស្ស៊ី

ភ្លើងឆេះមួយដែលបង្កឡើងដោយការផ្ទុះហ្គាសបានជ្រៀកហែកមន្ទីរពិសោធន៍រុស្ស៊ីមួយកន្លែង ដែលផ្ទុកទៅដោយវីរុសសាហាវៗដូចជា​ អុតមាន់ អេបូឡា និងអេដស៍។ នេះយោងតាមកាសែត Daily Mail ផ្សាយកាលពីថ្ងៃអង្គារ។

មជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្ត្រនិងជីវបច្ចេកវិទ្យា ឈ្មោះ Vector បានចេញសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃទី ១៦ កញ្ញាថា ហ្គាសមួយធុងបានផ្ទុះនៅជាន់ទី ៥ នៃអគារស្រាវជ្រាវ។

មានទីតាំងនៅផ្លូវ Koltsovo ក្នុងទីក្រុង Novosibirsk តំបន់ Siberia កន្លែងកើតហេតុនោះ គឺជាកន្លែងស្រាវជ្រាវអាវុធជីវសាស្ត្រដែលបានបង្កើតឡើងក្នុងអំឡុងសម័យសូវៀត។

ហើយមានបុគ្គលិកម្នាក់បានរលាកធ្ងន់ធ្ងរកម្រិត ៣ និងត្រូវបានដឹកទៅមន្ទីរពេទ្យ បន្ទាប់ពីការផ្ទុះធ្វើឱ្យគាត់ខ្ទាត់ចេញពីបង្អួច៕

adverise with khmeread
tiger
Loading ad ...