ប៉ូលិសវៀតណាមបង្ក្រាបចិនមួយសម្បុក សម្ងំផលិតកុនសិចជាមួយអនីតិជន

ប៉ូលិសក្រុង Da Nang ប្រទេសវៀតណាមបានចាប់ខ្លួនក្រុមអ្នកទេសចរចិនមួយក្រុមពីបទជួលមនុស្សស្រីយ៉ាងហោចណាស់ ៤ នាក់រួមមានក្មេងស្រីមិនទាន់គ្រប់អាយុ ដើម្បីសម្ដែងទាក់ទងនឹងសិច និងរួមភេទសម្រាប់ឱ្យពួកគេផលិតរឿងសិច។

នាយកដ្ឋានប៉ូលិសក្រុងបានបញ្ជាក់កាលពីព្រឹកថ្ងៃអង្គារថា ពួកគេបានចាប់ខ្លួនបុរសជនជាតិចិនចំនួន ៥ នាក់ដែលមានអាយុពី ២២ ដល់ ៣០ ឆ្នាំនិងស្ត្រីឈ្មោះ Sam Thi Sen អាយុ ២៤ ឆ្នាំជាជនជាតិវៀតណាមដែលមកពីខេត្ត Gia Lai ភាគកណ្តាល។

ពួកគេត្រូវបានចោទប្រកាន់ពីបទ "រួមភេទឬសម្ដែងសិចជាមួយនឹងក្មេងស្រីអាយុក្រោម ១៦ ឆ្នាំ។ មន្រ្តីប៉ូលិសកាលពីថ្ងៃសុក្របានទទួលរបាយការណ៍ពីអ្នកស្រុកម្នាក់ដែលនិយាយថា ក្មេងស្រីអាយុ ១៥ ឆ្នាំនៅក្រុង Da Nang ត្រូវបានលួងលោមនិងបង្ខំឱ្យធ្វើសកម្មភាពផ្លូវភេទ ដែលផ្សាយផ្ទាល់តាមបណ្តាញសង្គមចិន។

ប៉ូលិសបានធ្វើការស្រាវជ្រាវនៅឯផ្ទះបួនជាន់នៅថ្ងៃបន្ទាប់ ហើយបានរកឃើញជនជាតិចិនទាំង ៥ នាក់ស្នាក់នៅទីនោះ។

មន្ត្រីជំនាញក៏បានពិនិត្យទូរស័ព្ទនិងកុំព្យូទ័ររបស់ពួកគេ ហើយបានរកឃើញរូបថតនិងវីដេអូជាច្រើនដែលមានរឿងអាសអាភាសទាំងអស់៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab