លក្ខណៈដ៏អស្ចារ្យទាំងអស់នេះហើយដែលធ្វើឲ្យ Samsung Galaxy Note 10 និង 10+គ្រងតំណែងស្តេចស្មាតហ្វូនប៊ិចដែលមានតែមួយគ្មានពីរ!!

ភ្នំពេញថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩៖ បច្ចុប្បន្ននេះការប្រកួតប្រជែងផ្នែកបច្ចេកវិទ្យាកាន់តែមានសន្ទុះខ្លាំងដើម្បីធ្វើឱ្យការទំនាក់ទំនងកាន់តែជិតស្និទ្ធ និងមុខងារប្រើប្រាស់មានលក្ខណៈកាន់តែអស្ចារ្យជាងមុន! យ៉ាងណាមិញ ត្រកូល Samsung Galaxy Note ពីមួយជំនាន់ទៅមួយជំនាន់គឺកាន់តែអស្ចារ្យ កាន់តែទំនើប កាន់តែឆ្លើយតបទៅនឹងតម្រូវការអតិថិជនតាមបែបផែនជីវិតសម័យថ្មី និងកាន់តែងាយស្រួលសម្រាប់ជីវិតប្រចាំថ្ងៃ ចំណុចទាំងអស់នេះហើយដែលធ្វើឲ្យអតិថិជនទាំងអស់មិនសរសើរមិនបាន។

ជាមួយនឹងបច្ចេកវិទ្យាដ៏អស្ចារ្យដែលភ្ជាប់មកជាមួយ Samsung Galaxy Note 10 និង 10+គឺបានបង្ហាញឲ្យឃើញកាន់តែច្បាស់ថាក្រុមហ៊ុនសាមសុងពិតជាក្រុមហ៊ុនឈានមុខគេទូរទាំងពិភពលោកមែន។

ត្រូវហើយអ៊ីចឹង! សម្រាប់អធិរាជស្មាតហ្វូនដែលមានប៊ិកវេទមន្ត Samsung Galaxy Note 10 និង 10+ នេះគឺជាកំពូលស្មាតហ្វូនតែមួយគ្មានពីរក្នុងពេលបច្ចុប្បន្ននេះដែលស័ក្តិសមបំផុតសម្រាប់លោកអ្នក! បើខ្ញុំចាំមិនខុសទេអតិថិជនមួយចំនួនក៏បានដឹងហើយខ្ញុំក៏ធ្លាប់បានបង្ហាញជូនកាលសប្តាហ៍មុនរួចមកហើយដែរពីលក្ខណៈពិសេសអស្ចារ្យរបស់ Samsung Galaxy Note 10 និង 10+! ថ្ងៃនេះខ្ញុំក៏សូមបង្ហាញជូនបន្ថែមទៀតដើម្បីឱ្យលោកអ្នកជ្រាបកាន់តែច្បាស់ ហើយលោកអ្នកនឹងអាចដាក់ចិត្តលង់ស្រឡាញ់ម៉ូឌែលទាំងពីរនេះបាន!ដូច្នេះកុំឱ្យប្រិយមិត្តក៏ដូចជាអតិថិជនទាំងអស់រង់ចាំយូរសូមមកមើលជាមួយគ្នា!

* Even Slimmer Device:

អតិថិជនដែលធ្លាប់ប្រើ និងចាប់កាន់ស៊េរី Note ប្រាកដជាដឹងយ៉ាងច្បាស់ថា អធិរាជស្មាតហ្វូនប៊ិក Samsung Galaxy Note 10 និង 10+ នេះមានកម្រាស់ស្តើងជាងមុនកម្រិតណា! ពិតណាស់ម៉ូឌែលទាំង ២ នេះគឺកាន់តែស្តើង ហាប់ និងគួរឱ្យទាក់ទាញជាងមុនបំផុត!!

* Cinematic Infinity Display:

លើកនេះលោកអ្នកអាចទទួលបានបទពិសោធន៍នៃការទស្សនាការកម្សាន្តនានាកាន់តែជក់ចិត្តដិតអារម្មណ៍ និងមានអារម្មណ៍ថាមិនចាញ់ក្នុងរោងកុនប៉ុន្មាននោះទេជាមួយនឹងទំហំអេក្រង់ 6.3 អ៊ីញ (Note 10) ខណៈដែល Note 10+ ហ៊ានលោតដល់ទំហំអេក្រង់ 6.8 អ៊ីញ ស្ទើរតែគ្មានគែម!! ពិតជាឡូយកប់ខ្លាំងណាស់!!

* Dynamic AMOLED:

កញ្ចក់អេក្រង់ប្រភេទនេះគឺពិតជាអស្ចារ្យ និងមានមុនគេបំផុតសម្រាប់ក្រុមហ៊ុន សាមសុង ដែលហ៊ានបំពាក់មកលើអធិរាជស្មាតហ្វូនប៊ិកនេះ! ជាមួយកញ្ចក់ដ៏ល្អផ្តាច់គេប្រភេទនេះ Support ជាមួយនឹង HDR10+ ផងដែរដោយធ្វើឱ្យរូបភាព និងពន្លឺមានកម្រិតកាន់តែច្បាស់ត្រជាក់ភ្នែកល្អ! អ្វីដែលពិសេស និងខ្លាំងបំផុតដាច់គេនោះគឺមិនធ្វើឱ្យប៉ះពាល់ភ្នែករបស់លោកអ្នកឡើយបើទោះបីជាប្រើ ឬទស្សនាច្រើនម៉ោងក៏ដោយ!

គួររំឭកផងដែរថា Samsung Galaxy Note 10 និង 10+ នៅមានចំណុចអស្ចារ្យជាច្រើនទៀតដែលមិនទាន់រៀបរាប់អស់! សម្រាប់ព័ត៌មានបន្ថែមសូមមកសាកសួរ និងទស្សនាដោយផ្ទាល់នៅតាមហាងលក់ផលិតផល សាមសុង ឬតំណាងដេប៉ូចែកចាយរបស់ក្រុមហ៊ុនដែលជិតលោកអ្នកបំផុតទូទាំងប្រទេសកម្ពុជា ឬក៏ទំនាក់ទំនងមកកាន់លេខ 1800 203 232 !!

adverise with khmeread
PR
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab