ពិធីករតាមរោងការម្នាក់ត្រូវបុរស២នាក់ព្រួតវាយឱ្យរបួស

ភ្នំពេញ​ ៖​ កម្លាំងប៉ូលិសប៉ុស្តិ៍ស្ទឹងមានជ័យទី១ បានឃាត់ខ្លួនជនសង្ស័យ២នាក់ពីបទប្រើហិង្សាដោយចេតនា មានទំនាស់យកដំបងឈើជ្រុងវាយបណ្តាលឱ្យរបួសនៅចំណុចមុខក្រុមហ៊ុនកញ្ចក់វេងស្រេងហុង ផ្លូវមុនីរ៉េត ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញកាលពីថ្ងៃទី ១៧ខែកញ្ញាឆ្នាំ២០១៩ វេលាម៉ោង៤ទៀបភ្លឺ ។  

ប៉ូលិសនិយាយថា​ ជនសង្ស័យ២នាក់រួមមាន​ ​១-ឈ្មោះ សែ  ពិសិដ្ឋ ហៅ ជុក ភេទប្រុស អាយុ ២០ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះជួល ផ្លូវលំ ​​ភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ​ មុខរបរកម្មករលើកកញ្ចក់ និង​២-ឈ្មោះ សួ លាងហេង ភេទប្រុស អាយុ ២១ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះជួល ផ្លូវលំ ​​ភូមិដំណាក់ធំ១  សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ មុខរបរព្រូឡានដឹកផ្លែឈើ ។វត្ថុតាងចាប់យកដំបងឈើជ្រុងចំនួន០១ដើម ប្រវែង០៨តឹកកន្លះ។ 

​​ចំណែកជនរងគ្រោះឈ្មោះ ឡូត ណាន ភេទប្រុស អាយុ២៦ ឆ្នាំជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ  ភូមិខ្វារ សង្កាត់ដង្កោ ខណ្ឌ​ដង្កោ មុខរបរពិធីករតាមរោងការរបួសក្បាលពីលើ០១កន្លែង,កញ្ចឹងកខាងឆ្វេង០១កន្លែង,ស្មាខាងឆ្វេង០១កន្លែង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កំពុងសម្រាកព្យាបាលរបួសនៅគ្លីនិកសួគា  ។
​​
​បច្ចុប្បន្នជនសង្ស័យឈ្មោះ សែ  ពិសិដ្ឋ  ហៅជុក និងឈ្មោះ សួ  លាងហេង ឃាត់ខ្លួននៅអធិការដ្ឋាន​ប៉ូលិសខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab