ឃាត់ជនសង្ស័យម្នាក់ជាមួយគ្រឿងញៀន១២កញ្ចប់​នៅសង្កាត់ស្រះចក

ភ្នំពេញ​ ៖​ ជនសង្ស័យម្នាក់ត្រូវបានប៉ូលិសប៉ុស្តិ៍ស្រះចកឃាត់ខ្លួន ស្ថិតនៅចំណុចលើផ្លូវរថភ្លើង ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ​ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង៥និង១០នាទីល្ងាចពាក់ព័ន្ធគ្រឿងញៀន​ ។ 

ប៉ូលិសនិយាយថា​ ជនសង្ស័យឈ្មោះ នៅ សំ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ។វត្ថុតាងដកហូតក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន១២កញ្ចប់ (១១កញ្ចប់តូច និង០១កញ្ចប់ធំ)។ 

បច្ចុប្បន្នកម្លាំងប៉ូលិសជំនាញខណ្ឌ ប៉ុសិ៍្ត បានបន្តការស្រាវជ្រាវរកបក្ខពួក និងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab