បុរសមិនស្គាល់ឈ្មោះម្នាក់បើកម៉ូតូបុករបងបន្ទាយទាហានស្លាប់​,​ ប៉ូលិសអំពាវនាវរកសាច់ញាតិ

កំពង់ចាម​ ៖​ ប៉ូលិសក្រុងកំពង់ចាម​បានអំពាវនាវជំរាបជូនបងប្អូនណាដែលបានបាត់សាច់ញាតិដែលមានភិនភាគដូចក្នុងរូបភាពនេះ​ ដែលបានបាត់បង់ជីវិតដោយសារបេីកម៉ូតូបុករបងបន្ទាយយោធភូមិភាគទី២​ ហេីយទៅទំនាក់ទំនងប៉ូលិសក្រុងសាកសួរព័ត៌មានលម្អិតតាមរយៈ លេខទូរស័ព្ទ012​ 939​ 086។ 

ប៉ូលិសនិយាយថា​ កាលពីថ្ងៃទី១៤កញ្ញាឆ្នាំ២០១៩​ វេលាម៉ោង៣និង១០នាទីទៀបភ្លឺ​ មានបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ជិះម៉ូតូម៉ាកហុងដាពណ៌ខ្មៅស្លាកលេខកំពង់ចាម1O-7559ទៅបុករបងបន្ទាយយោធភូមិភាគទី២​ ស្លាប់នៅនឹងកន្លែង។ ​ រហូតមកដល់ថ្ងៃទី១៧កញ្ញាឆ្នាំ២០១៩​ នៅតែមិនរកមិនទាន់ឃើញសាច់ញាតិ​ ។ ដូចនេះបើបងប្អូនណាបាត់សមាជិកគ្រួសារសូមទំនាក់ទំនងមកក្រុមការងារប៉ូលិសប៉ូលិសក្រុងកំពង់ចាម២៤ម៉ោងលេី២៤ម៉ោង។

ប៉ូលិស​ សពបានបញ្ចុះនៅកន្លែងបញ្ចុះសមាគមចិន ដែលមានទីតាំងនៅម្តុំចាក់សំរាម ស្ថិតក្នុងភូមិបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ជាបណ្តោះអាសន្នដើម្បីរង់ចាំសាច់ញាតិមកទទួល៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab