ឃាត់មនុស្ស៣នាក់ពាក់ព័ន្ធបទល្មើសគ្រឿងញៀននៅស្រុកសាលាក្រៅ

ប៉ៃលិន​ ៖​ កម្លាំង​​ប៉ូលិសជំនាញ​ការិយាល័យ​ប្រឆាំងបទ​ល្មើស​គ្រឿងញៀនខេត្ត បាន​​ចុះ​បង្ក្រាប​បទល្មើស​ជួញដូរ​សារធាតុ​ញៀន​ខុស​ច្បាស់​មួយ​ករណី បាន​ធ្វើការ​ឃាត់ខ្លួនមនុស្ស​ប្រុសស្រី៣នាក់​កាលពី​វេលាម៉ោង៨និង ៣០ នាទីយប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចផ្ទះជួលដីថ្មី ស្ថិតនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ 

ប៉ូលិសនិយាយថា​ ជនសង្ស័យ ៣នាក់ ស្រីម្នាក់រួមមាន​ ១-ឈ្មោះ ធឿន ប៉ក់ ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរមិនពិតប្រាកដ​,២-ឈ្មោះ ម៉ុន ចាន់ទ្រា ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ​និង៣-ឈ្មោះ ឃុយ នីន ភេទស្រី អាយុ ៤៤ឆ្នាំ មុខរបរមិនពិតប្រាកដ។ ​ អ្នក​ទាំង៣ រស់នៅភូមិឃុំ​កើតហេតុ​ខាងលើ​។​

ប៉ូលិសបន្តថា ភ្លាម​នោះ​កម្លាំងប៉ូលិស​ជំនាញ​​ខេត្តប៉ៃលិន បាន​ធ្វើការ​ឆ្លង​យោបល់​ពីលោក​ឧត្ដមសេនីយ៍ទោ សេង សុគន្ធ ស្នងការ ប៉ូលិស​ខេត្តប៉ៃលិន ដើម្បីសុំគោលការពី​លោក​ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលា​ដំបូង​ខេត្តប៉ៃលិន​ ធ្វើការ​ឆែកឆេរ​នៅក្នុង​ទីតាំង​ខាងលើ។ 

បន្ទាប់​ពី​បាន​ការ​អនុញ្ញាត​ពី​លោក​ព្រះរាជអាជ្ញា លោក​ឧត្ដមសេនីយ៍ ស្នងការ បាន​ឱ្យ​កម្លាំង​ជំនាញ​ធ្វើការ​ឆែកឆេរ រួម​បាន​រក​ឃើញ​ម្សៅ​ក្រាម​ពណ៌ស​ថ្លា សង្ស័យ​ថា​ជាសារធាតុញៀន ប្រភេទ ICE (ម៉ាទឹកកក) ០១កញ្ចប់តូច, ឧបករណ៍​ប្រើប្រាស់​ រួមជាមួយ​ថង់​ប្លាស្ទីក​សម្រាប់​វេចខ្ចប់នូវសារធាតុញៀនមួយចំនួន, បំពង់​ទីប ០១ និង​ដាវសាំម៉ូរ៉ៃ ០១ដើមហើយ​បាន​ធ្វើការ​ឃាតខ្លួន​តែម្តង។ 

បច្ចុប្បន្ន​កម្លាំងប៉ូលិស​ជំនាញ​បាន​សាកសួរ និង​កសាង​សំណុំរឿង​បញ្ចូនទៅ​តុលា​ការ ៕

adverise with khmeread
tiger
Loading ad ...