បត់ម៉ូតូចូលផ្ទះមិនប្រយ័ត្នត្រូវរថយន្តសាំងយ៉ុងបើកមកពីក្រោយបុកស្លាប់ភ្លាម

ព្រៃវែង ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ត និងម៉ូតូ ជិះស្របទិសគ្នាពីត្បូងទៅជើង នៅលើផ្លូវជាតិលេខ១៣ ចន្លោះគីឡូម៉ែត្រលេខ៥៩-៦០ ក្នុងភូមិត្បូងវត្ត ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង​ នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង២និង៣០នាទីរសៀលបណ្តាលឱ្យស្លាប់ម្នាក់។ 

ប៉ូលិសនិយាយថា​ ដំបូងមានម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង ១N-៣៧៧២ អ្នកបើកបរឈ្មោះ ឃឹម កុត ភេទប្រុស អាយុ៤៦ឆ្នាំ នៅភូមិ ឃុំកើតហេតុ ដោយបើកបរម៉ូតូលើទ្រូងផ្លូវផ្នែកខាងឆ្វេង ។ ពេលមកដល់ចំណុចកើតហេតុ ក៏បានបត់ឆ្វេងបម្រុងចូលផ្ទះ រួចក៏មានរថយន្តមួយគ្រឿងម៉ាកសាំងយ៉ុង ពណ៌លឿង គ្មានស្លាកលេខ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់ ដោយបើកមកបុកម៉ូតូពីក្រោយពេញទំហឹង បណ្តាលឱ្យអ្នកបើកបរម៉ូតូស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង។

បច្ចុប្បន្នវត្ថុតាងរថយន្តនិងម៉ូតូ សមត្ថកិច្ចបានយកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលក្របៅ។ ចំណែកសាកសពបានប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

adverise with khmeread
tiger
Loading ad ...