៣ថ្ងៃ ឬ៤ថ្ងៃទិញថ្នាំញៀនពីម្តុំច្រាំងចំរេះមកលក់ម្តងត្រូវបានប៉ូលិសស្រុកពញាឮវ៉ៃខ្នោះ

កណ្ដាល​ ៖​ ប៉ូលិសផ្នែកប្រឆាំងគ្រឿនញៀនស្រុកពញាឮ សហការជាមួយប៉ូលិសប៉ុស្តិ៍រដ្ឋបាលវិហារលួង បានបង្ក្រាបចាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន បន្ទាប់ពីជនសង្ស័យរូបនេះ ធ្វើសកម្មភាពជួញដូរគ្រឿងញៀននៅក្នុងបន្ទប់ជួលរបស់ខ្លួន នៅវេលាម៉ោង១១និង៤០នាទី ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតភូមិប្រក់ក្តារ ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល។

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ ពុធ ជីវ័ន្ត ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិទន្លេក្រៅ ឃុំជល់គីរី ស្រុកជល់សារ ខេត្តកំពង់ឆ្នាំង ។ ចំណែកវត្ថុតាងដកហូតបានមានថ្នាំញៀនប្រភេទមេតំហ្វេតាមីនហៅម៉ាទឹកកក ចំនួន២០កញ្ចប់តូច ទម្ងន់ ១,៧០ក្រាម ,ទូរស័ព្ទ ចំនួន១គ្រឿង និងឧបករណ៍សម្រាប់ច្រកវេចខ្ចប់ សារធាតុញៀនមួយចំនួន ។

ប៉ូលិសបន្តថា ជនសង្ស័យខាងលើគឺជាមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្មនៅក្នុងភូមិសាស្ត្រឃុំវិហារលួង ស្រុកពញាឮ ដែលសមត្ថកិច្ចតាមដានជាយូរមកហើយ ។ លុះមកដល់ថ្ងៃកើតហេតុ កម្លាំងផ្នែកជំនាញប្រឆាំងគ្រឿងញៀនស្រុក បានទទួលព័ត៌មានថា ជនសង្ស័យខាងលើកំពុងជួញដូរគ្រឿងញៀននៅចំណុចផ្ទះជួល ។ ភ្លាមនោះ ក៏សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលវិហារលួង រួចបង្ក្រាបឃាត់ខ្លួន និងឆែកឆេរបានរកឃើញថ្នាំញៀនចំនួន២០កញ្ចប់ រួមទាំងវត្ថុតាងពាក់ព័ន្ធមួយចំនួន យកមកអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមច្បាប់ ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ថ្នាំញៀននេះពិតជារបស់ខ្លួនប្រាកដមែន ដែលខ្លួនបានទៅទិញពីជនសង្ស័យម្នាក់ ពុំស្គាល់អត្តសញ្ញាណ នៅគីឡូម៉ែត្រលេខ៧ម្តុំច្រាំងចំរេះ​ ខណ្ឌឫស្សីកែវ ដែលទៅទិញម្តងៗចំនួនមួយជីថ្នាំ យកមកលក់បន្ត១កញ្ចប់តូច តម្លៃ៤០,០០០រៀល ហើយលក់តែ៣ថ្ងៃ ឬ៤ថ្ងៃ ទើបទៅយកម្តង ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab