ចិនត្រៀមដាក់ឱ្យប្រើដ្រូនបំបាំងកាយនៅចុងឆ្នាំ២០១៩

ដ្រូនបំបាំងកាយស៊េរីថ្មីរបស់ចិន ឈ្មោះថា Sharp Sword នឹងបង្ហាញខ្លួននៅក្នុងព្យុហយាត្រានៃទិវាជាតិថ្ងៃទី ១ តុលានៅទីក្រុងប៉េកាំង ហើយរំពឹងចូលដាក់ឱ្យនៅមុនដំណាច់ឆ្នាំ ២០១៩។

ប្រភពមិនបញ្ចេញឈ្មោះនៅក្នុងកងទ័ពជើងទឹករំដោះប្រជាជនចិន (PLAN) បានប្រាប់កាសែត South China Morning Post កាលពីពេលថ្មីៗនេះថា ការត្រៀមលក្ខណៈចុងក្រោយត្រូវបានធ្វើឡើងសម្រាប់ដ្រូន Sharp Sword ដែលត្រៀមដាក់ឱ្យប្រើមុនដំណាច់ឆ្នាំនេះ។

ប្រភព PLAN និយាយថា "ការប្រើប្រាស់ដ្រូនសម្រាប់នាវាផ្ទុកយន្តហោះនិងនាវាចម្បាំងគឺជានិន្នាការសម្រាប់កងទ័ពជើងទឹកនៅជុំវិញពិភពលោក។ ចិនក៏មិនខុសពីគេនោះដែរ"។

ដ្រូន Sharp Sword គឺជាផ្នែកមួយនៃដ្រូនចំនួន ២ ដែលបង្កើតឡើងចេញពីកន្លែងសាកល្បងប្រព័ន្ធដ្រូនបំបាំងកាយ AVIC 601-S របស់វិទ្យាស្ថានរចនាម៉ូតយន្តហោះសិនយ៉ាង។ បង្កើតឡើងក្រោមការសហការរវាងក្រុមហ៊ុនសាជីវកម្មឧស្សាហកម្មអាកាសចរណ៍ចិន (AVIC) និងសាកលវិទ្យាល័យអវកាសសិនយ៉ាង កម្មវិធីនេះបានបង្កើតនូវម៉ូតដ្រូនជាច្រើន ដែលមួយក្នុងចំណោមនោះគឺដ្រូនឈ្មោះ Sharp Sword។ ទីភ្នាក់ងារសារព័ត៌មាន Sputnik បានរាយការណ៍ថា ដ្រូនមួយផ្សេងទៀតឈ្មោះ Dark Sword ត្រូវបានចាត់ទុកជាយន្តហោះជំនាន់ទី ៦ ដំបូងគេបង្អស់របស់ពិភពលោកនៅក្នុងការដាក់បង្ហាញកាលពីឆ្នាំមុន៕

adverise with khmeread
tiger
Loading ad ...