ឃាត់កម្មកររោងចក្រ២នាក់ពាក់ព័ន្ធករណីជួញដូរនិងប្រេីគ្រឿងញៀននៅស្រុកអង្គស្នួល

កណ្តាល​ ៖​ កម្មកររោងចក្រ២នាក់ពាក់ព័ន្ធករណីជួញដូរ និងផ្តល់ទីតាំងឱ្យជួញដូរដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក)ត្រូវបានប៉ូលិសស្រុកអង្គស្នួលឃាត់ខ្លួននាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ ២០១៩ វេលាម៉ោង១០ និង៤០នាទី នៅចំណុចក្នុងបន្ទប់លេខ៤ ស្ថិតនៅភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។

​ប៉ូលិសនិយាយថា​ ជនសង្ស័យ២នាក់រួមមាន​ ១-ឈ្មោះ លិន ពិសី ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិ ពងទឹក ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ( ជួញដូរ) និង២-ឈ្មោះ គង់  ជា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិ ត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល  (ផ្តល់ទីតាំងម្ចាស់បន្ទប់) ។
វត្ថុតាងដកហូត​ ម្សៅក្រាមពណ៌សថ្លាសង្ស័យថាសារធាតុញៀនចំនួន០៤កញ្ចប់,ទូរស័ព្ទដៃ ០២គ្រឿង (ម៉ាកអិនចុចពិល០១ និងម៉ាកវីវ៉ូ (VIVO)០១គ្រឿង),កញ្ចប់បារី ហ្វីន០១ដាក់ថ្នាំញៀន,ឧបករណ៍ប្រើប្រាស់និងថង់វេចខ្ចប់ថ្នាំញៀនមួយចំនួនទៀត ។

ប៉ូលិសបន្តថា​ ដំបូងកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលបែកចានបានទទួលព័ត៌មាន ពីកម្លាំងមហាជនល្អថាមានមុខសញ្ញាជួញដូរថ្នាំញៀននៅចំណុចកើតហេតុ។ ភ្លាមនោះកម្លាំងប៉ូលិសប៉ុស្តិ៍ សហការជាមួយកម្លាំងប៉ូលិសផ្នែកប្រឆាំងគ្រឿងញៀនស្រុក បានចុះទៅដល់ឃើញមុខសញ្ញាទាំង០២នាក់ កំពុង នៅកន្លែងកើតហេតុ ពេលនោះកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនដើម្បីឆែកត្រួតពិនិត្យ ។

ប៉ូលិសបន្តថា​ ដោយមានបទបញ្ជាពីលោកស្នងការ និងមានការដឹកនាំសម្របសម្រួលដោយលោកឧត្តមសេនីយ៍ស្នងការរងទទួលប្រឆាំងបទល្មើសគ្រឿងញឿន និងមានការសម្របសម្រួលឯកភាពពីលោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកណ្តាល លោកនាយប៉ុស្តិ៍ សមាជិកក្រុមប្រឹក្សាឃុំ ម្ចាស់បន្ទប់ជួល និងនៅចំពោះមុខជនសង្ស័យទាំង០២នាក់ សមត្ថកិច្ចបានឆែកក្នងបន្ទប់ ជនសង្ស័យឈ្មោះ គង់  ជា រកឃើញថ្នាំញៀនចំនួន០៤កញ្ចប់តូច និងឧបករណ៍ប្រើប្រាស់មួយចំនួនទៀត។

ជនសង្សយ័ឈ្មោះ គង់ ជា ជាម្ចាស់បន្ទប់បានឆ្លើយសារភាពថាថ្នាំញៀននេះជាថ្នាំញៀនរបស់ ឈ្មោះ លិន ពិសី ដែលជាមិត្តភក្តិរបស់ខ្លួន ។ចំណែកជនសង្សយ័ឈ្មោះ លិន ពិសី បានឆ្លើយសារភាពថាថ្នាំញៀនទាំង០៤កញ្ចប់នេះ ពិតជារបស់ខ្លួនប្រាកដមែន ហើយថ្នាំញៀននេះខ្លួនបានទិញពីមនុស្សប្រុសម្នាក់មិនស្គាល់ឈ្មោះ នៅភ្នំពេញ ទិញក្នុងតម្លៃ១០០០០០រៀល(ដប់ម៉ឺនរៀល) ដើម្បីយកមកលក់បន្តនិងប្រើប្រាស់ខ្លួនឯងផង។               

ជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋានស្រុក ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab