Xavi: Raheem Sterling ស្ថិតក្នុងដំណើរក្លាយជាកីឡាករឆ្នើមបំផុតក្នុងពិភពលោក

        បើ​តាម​ការអះអាងពីវិរបុរសរបស់​ក្រុម Barcelona លោក Xavi ថា កីឡាករ Raheem Sterling ស្ថិតក្នុង​ដំណើរទៅជំនួស​កៅអី​របស់​កីឡាករ Lionel Mess និង​កីឡាករ Cristiano Ronaldo ក្នុង​ឋានៈ​ជា​កីឡាករ​ឆ្នើម​បំផុត​ក្នុង​ពិភព​លោក​  ។

        Xavi ដែល​ធ្លាប់លេងជាមួយ​កីឡាករ Messi ក្រោម​ការ​ដឹកនាំ​របស់​លោក Pep Guardiola នៅក្លឹប Barcelona នោះ​ទទួល​ស្គាល់ថា​ Sterling ​ស្ថិតក្នុង​ដំណើរ​ក្លាយ​ជា​កីឡាករ​ឆ្នើមបំផុត​ក្នុង​ពិភព​លោក។

Xavi បាន​និយាយថា “​Messi និង Ronaldo បាន​គ្របដណ្តប់​នៅលើវេទិកា​បាល់ទាត់ពិភព​លោកក្នុងឋានៈ​ជា​កីឡាករ​ឆ្នើម​ច្រើន​ឆ្នាំ​មក​ហើយ​”។

Xavi បានបន្តថា “សម្រាប់ខ្ញុំ Messi គឺជា​កិឡាករ​ឆ្នើមបំផុត​ ប៉ុន្តែ​បើទោះបីជា​កីឡាករ​ទាំងពីរ​កំពុង​មាន​ទម្រង់លេង​ក្នុង​កម្រិតខ្ពស់បំផុតក៏ដោយ​ មិនយូរទេនៅថ្ងៃណាមួយ​ នឹងមាន​អ្នក​ផ្សេងឡើង​មក​ជំនួស​កៅអីនេះ។

        Sterling បាន​ក្លាយ​ជា​កីឡាករ​ម្នាក់ក្នុង​ចំណោម​កីឡាករ​ល្អបំផុត​ក្នុង​ពិភព​បាល់ទាត់ បន្ទាប់ពី​ខ្សែបម្រើ​ស្លាប​រូប​នេះ​រកបាន​២៥​គ្រាប់​កាលពីរដូវកាល​មុន និង​រក​បាន​៦គ្រាប់​ហើយ​សម្រាប់​ក្រុម​ Man City នៅរដូវកាលនេះ ព្រមទាំងរកបាន​២គ្រាប់​សម្រាប់​ក្រុម​អង់គ្លេសផងដែរ។

        ទោះបីជាយ៉ាងណាគ្រូបង្វឹក​ក្រុម Man City លោក Guardiola បាន​ប្រាប់ Sterling​ កុំឲ្យមាន​មោទនភាពពេក៕

adverise with khmeread
tiger
Loading ad ...