Real Madrid គ្រោងយកកីឡាករ Toni Kroos ធ្វើជាផ្នែកនៃកិច្ចព្រមព្រៀងផ្ទេរកីឡាករ Paul Pogba នៅរដូវក្តៅឆ្នាំក្រោយ

ក្លឹបយក្សអេស្ប៉ាញ Real Madrid កំពុង​ស្វែងរកកិច្ច​ព្រមព្រៀង​ពាក់ព័ន្ធកីឡាករ Paul Pogba និង​កីឡាករ Toni Kroos សម្រាប់រដូវក្តៅឆ្នាំក្រោយ។

គ្រូបង្វឹកក្លឹប Real Madrid លោក Zinedine Zidane ​មិនបាន​នាំយក​កីឡាករ​ Pogba ដែល​ជា​គោលដៅនៅរដូវក្តៅនេះទេ ខណៈក្លឹប​ Man Utd ​នៅប្រកាន់ជំហរ​តឹងរ៉ឹងទាក់ទងនឹងអនាគត​របស់កីឡាករ​បារាំង​រូបនេះ។

ប៉ុន្តែ​ក្លឹបយក្ស​អេស្ប៉ាញ​នេះមិនទាន់​បោះបង់​ការ​តាម​ប្រម៉ាញ់​ Pogba នៅឡើយ​ទេ ហើយ​គ្រោងនឹង​ត្រឡប់​មក​រកកីឡាករ​រូបនេះជា​ថ្មីទៀតនៅរដូវក្តៅឆ្នាំក្រោយ​ ។

លោក Zidance នៅ​តែ​​ចង់​បាន​ Pogba ហើយគ្រោង​ជម្រុះ​កីឡាករ Toni Kroos ចេញទៅក្លឹបនៅ​ក្របខណ្ឌ​ PL ដើម្បី​ពន្លឿន​កិច្ច​ព្រមព្រៀង​ផ្ទេរនេះ។ តាម​សេចក្តីរាយការណ៍ថា Man Utd ​ក៏ចាប់អារម្មណ៍​នឹង​ Kroos ផងដែរ។

ដូច្នេះបើមានកិច្ច​ព្រមព្រៀង​ណាមួយ​នោះ អាច​នឹង​មាន​តម្លៃក្នុង​តំបន់គឺ​១៨​លានផោន​បូក​បន្ថែម​កីឡាករ Kroos ដើម្បី​ផ្ទេរ​យក​ Pogba ​៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab