adverise with khmeread D661b06f 7ac5 4d3b b853 d90472fb75ab

បុរសម្នាក់ស្រវឹងស្រាបើករថយន្តTUNDRA បុកចូលផ្ទះអ្នកស្រុក

   ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាបានបើករថយន្តក្នុងល្បឿនយ៉ាងលឿនជ្រុលចង្កូតបុកចូលផ្ទះប្រជាពលរដ្ឋធ្លាយពីម្ខាងទៅម្ខាង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ បង្កការភ្ញាក់ផ្អើលដល់ម្ចាស់ផ្ទះនិងប្រជាពលរដ្ឋដែលរស់ក្បែរនោះ ប៉ុន្តែសំណាងល្អមិនបណ្តាលឲ្យនរណាម្នាក់រងរបួសទេ។
     គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទី យប់ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៥ នៅតាមបណ្ដោយផ្លូវ៣៧១ ផ្ទះលេខ៤០៦ ស្ថិតក្នុងភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។
     ប្រភពព័ត៌មានពីប្រជាពលដ្ឋដែលនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងគេឃើញមានរថយន្តTUNDRA  ពណ៌ស គ្មានស្លាកលេខ បើកបរដោយបុរសម្នាក់ដែលស្រវឹងស្រា​ជោកជាំ បើកក្នុងទិសដៅពីកើតទៅលិចតាមបណ្ដោយផ្លូវ៣៧១ក្នុងល្បឿនយ៉ាងលឿន ។
    ខណ:មកដល់ចំណុចកើតហេតុបានចង្កូតទៅបុកចូលផ្ទះប្រជាពលរដ្ឋធ្លាយពីម្ខាងទៅម្ខាងអស់២ខ្នង និងខូចខាតទ្រព្យសម្បត្តិមួយចំនួនធំ ។ បន្ទាប់ពីបង្កហេតុអ្នកបើកបររថយន្តបានចុះមករករេឿងគេឯងទាំងខ្លួនស្ថិតក្នុងអាការ:ស្រវឹងស្រាជោគជាំ។ តែក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះមិនបង្កឲ្យប្រជា ពលរដ្ឋដែលរស់នៅក្នុងផ្ទះ និងអ្នកនៅក្បែរកន្លែងកើតហេតុរងរបួសនោះទេ។
      ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញបានចុះមកធ្វើការវាស់វែង រួចស្ទួចរថយន្តបង្កយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាលតាមនីតិវិធីច្បាប់៕

adverise with khmeread

មតិយោបល់