ទោះបីស្ពៃក្តោបជាប្រភពនៃឧស្ម័ន ប៉ុន្តែវាមានអត្ថប្រយោជន៍សុខភាពច្រើនណាស់។ ការសិក្សាជាច្រើនបានបង្ហាញថា ស្ពៃក្តោបអាចជួយកាត់បន្ថយហានិភ័យនៃការវិវឌ្ឍជំងឺជាច្រើនរាប់ចាប់ពីជំងឺទឹកនោមផ្អែម រហូតដល់ជំងឺបេះដូង។ ក្រៅពីនេះ វានៅអាចព្យាបាលបញ្ហាតូចតាចជាច្រើនទៀតដូចជា ការឈឺចុកចាប់ របួសតូច និងការរំលាយអាហារ។
* បំបាត់ការឈឺចាប់
ស្លឹកស្ពៃក្តោបអាចកាត់បន្ថយការឈឺចាប់ និងការរហើម។ ការសិក្សាមួយរបស់សាកលវិទ្យាល័យ University of Missouri បានរកឃើញសារធាតុ Apigenin នៅក្នុងស្ពៃក្តោប ដែលអាចប្រឆាំងការហើមនិងឈឺចុកចាប់បាន។ សម្រាប់ការឈឺចុកចាប់មួយចំនួន គេអាចយកស្លឹកស្ពៃក្តោបធ្វើជាបង់រុំដើម្បីបំបាត់ការឈឺចាប់ទាំងនោះ។
- លាងស្លឹកស្ពៃក្តោប រួចទុកឱ្យស្ងួត
- បិតស្លឹកស្ពៃក្តោបលើកន្លែងឈឺចាប់
- ទប់ស្លឹកស្ពៃក្តោបនោះឱ្យជាប់ដោយយកបង់រុំ ឬស្កុតបិត
- ទុកចោលមួយយប់លោកអ្នកនឹងឃើញប្រសិទ្ធភាព
- លោកអ្នកគួរឧស្សាហ៍ធ្វើវារាល់ថ្ងៃដើម្បីបំបាត់វាទាំងស្រុង
បញ្ជាក់៖ ស្លឹបស្ពៃក្តោបប្រភេទណាក៏អាចយកមកបិតបានដែរ៕
