មានការបង្ហើបប្រាប់ឲ្យ Arsenal បណ្តេញលោក Unai Emery ចេញនិងតែងតាំងលោក Jose Mourinho មកដឹកនាំបន្ត

        អតីត​គ្រូបង្វឹក​ក្រុម​ Man Utd លោក Jose Mourinho ​អាចក្លាយ​ជា​បេក្ខភាព​ដ៏ស័ក្តិសម​ ដើម្បី​ជំនួសតំណែង​គ្រូបង្វឹក​ Unai Emery ដែលកំពុង​រងការរិះគន់ នៅក្លឹប Arsenal ។

        នេះគឺជា​ការអះអាងរបស់លោក Adrian Durham ​ជា​ពិធីករ​កម្មវិធីជជែក​ពីកីឡា ហើយលោកជឿថា គ្រូបង្វឹក​​ Emery អស់ពេល​ហើយ​ បន្ទាប់ពី​ចាប់ផ្តើម​យុទ្ធនាការ​ថ្មី​ទាំង​ត្រដាបត្រដួស ។

ក្រុម​កាំភ្លើងធំ​ Arsenal បោះបង់​ឱកាស​នាំមុខ​២គ្រាប់​មុន កាលពីថ្ងៃអាទិត្យ​ ខណៈ​ក្រុម​របស់​លោកមាន​កំហុស​ច្រើននៅប្រព័ន្ធការ​ពារ​ ប៉ុន្តែ​មាន​សំណាងដែល​ក្រុម​របស់​លោក​អាចទប់​បាន​ស្មើ​ជាមួយ​ក្រុម Watford ២-២ ។

        លទ្ធផល​បែបនេះ​ធ្វើ​ឲ្យ​លោក Adrian មាន​ចម្ងល់​ថា តើ​លោក Emery ពិតជា​គ្រូបង្វឹក​ដ៏ស័ក្តិសម​ក្នុង​ការ​ដឹកនាំក្រុម​កាំភ្លើងធំ​ឆ្ពោះ​ទៅកាន់សករាជថ្មីឬយ៉ាងណា? ។

លោក Adrian បាននិយាយថា “ពេលវេលាអស់ហើយ​សម្រាប់លោក Emery។ គាត់​ឈាន​ដល់​ចុងបញ្ចប់​នៃរយៈ​ពេល​ពីរ​ឆ្នាំ​ ហើយ​គ្មាន​អ្វីខុស​ប្លែក​ទេ​ពី​ដំណាក់​កាល​ត្រដាបត្រដួស​ក្រោម​ការ​ដឹកនាំ​របស់​លោក Arsene Wenger ទេ។

លោក Adrian បានទទួល​ស្គាល់ថា លោក Mourinho គឺជា​បេក្ខភាព​ដ៏ស័ក្តិសម​បំផុត​សម្រាប់ការ​ងារនេះ ពីព្រោះលោកធ្លាប់លើកពាន CL ​និង​ធ្លាប់ដឹកនាំ​ក្រុម​ធំៗនៅ EPL ផងដែរ ៕

adverise with khmeread
tiger
Loading ad ...