កម្មកររោងចក្រម្នាក់និងកម្មករសំណង់ម្នាក់រួមគ្នាលក់ថ្នាំញៀនបន្ថែមត្រូវប៉ូលិសស្រុកអង្គស្នួលវ៉ៃខ្នោះ

កណ្តាល​ ៖​ ជនសង្ស័យ២នាក់ត្រូវបានប៉ូលិសស្រុកអង្គស្នួលឃាត់ខ្លួន​ នា​ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០១៩ វេលាម៉ោង១និង៥០នាទីរសៀល​ នៅចំណុចលើដីឡូត៍ ភូមិអណ្តូង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ពាក់ព័ន្ធគ្រឿងញៀន។ 

ប៉ូលិសនិយាយថា​ ជនសង្ស័យ២នាក់ រួមមាន​ ១-ឈ្មោះ អឿន តារាពេជ្រ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ នៅភូមិ អណ្តូង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ( រក្សាទុក ) និង២-ឈ្មោះ កឹក ម៉ូហ្សា ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ នៅភូមិអណ្តូង ឃុំ បែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល  (ប្រើប្រាស់)។វត្ថុតាងដកហូត​ ម្សៅក្រាមពណ៌សថ្លាសង្ស័យថាសារធាតុញៀនចំនួន០១កញ្ចប់ ,ទូរស័ព្ទដៃ ០១គ្រឿងម៉ាកអិនចុចពិល,កញ្ចប់បារី ម៉ៃសឺវែន(MEVIUS)ចំនួន០១ដាក់ថង់វេចខ្ចប់ និងសម្ភារៈថង់វេចខ្ចប់ថ្នាំញៀនមួយចំនួនទៀត ។

ប៉ូលិសបន្តថា​ ដំបូងកម្លាំងប៉ុស្តិ៍រដ្ឋបាលបែកចាន បានទទួលព័ត៌មាន ពីកម្លាំងមហាជនល្អថាមានមុខសញ្ញាប្រើប្រាស់ថ្នាំញៀននៅចំណុចកើតហេតុ។ ភ្លាមនោះកម្លាំងប៉ុស្តិ៍បាន សហការជាមួយកម្លាំងប៉ូលិសផ្នែកប្រឆាំងគ្រឿងញៀនស្រុក ចុះទៅដល់ឃើញមុខសញ្ញាទាំង០២នាក់ កំពុងនៅកន្លែងកើតហេតុ ពេលនោះកម្លាំងសមត្ថកិច្ចឃាត់ខ្លួនឆែកត្រួតពិនិត្យឃើញមានថ្នាំញៀន ០១កញ្ចប់តូចនៅឈ្មោះ អឿន តារាពេជ្រ ។                 

ជនសង្ស័យឈ្មោះ អឿន តារាពេជ្រ បានឆ្លើយសារភាពថាថ្នាំញៀននេះពិតជាថ្នាំញៀនរបស់ខ្លួន ពិតប្រាកដមែន ហើយថ្នាំញៀននេះខ្លួនបានទិញពីឈ្មោះ សែន វិសាល ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិ អណ្តូង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ដើម្បីយកមកប្រើប្រាស់ជាមួយឈ្មោះ កឹក ម៉ូហ្សា ភេទប្រុស នៅភូមិជាមួយគ្នា។ចំណែកជនសង្ស័យឈ្មោះ កឹក  ម៉ូហ្សា បានឆ្លើយសារភាពថាខ្លួនពិតជាបានប្រើប្រាស់ថ្នាំញៀន ជាមួយជនសង្សយ័ឈ្មោះ អឿន តារាពេជ្រ ពិតប្រាកដមែន។          

ជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋានស្រុក ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់ ៕

adverise with khmeread
tiger
Loading ad ...