រថយន្តលេខខ.ភ.មបុកជាមួយរថយន្តធំខ្ទេចទាំង២គ្រឿង, តែមិនបណ្តាលឱ្យផ្ទុះឆេះឬមានមនុស្សរបួសនោះទេ

ព្រះសីហនុ​ ៖​ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តធំមួយគ្រឿងពាក់ស្លាកលេខ ខ ភ ម បុកជាមួយរថយន្តធំមួយទៀត​ នៅវេលាម៉ោង១២និង២០នាទីថ្ងៃត្រង់ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ ចន្លោះបង្គោលគីឡូម៉ែត្រ ១៥៤-១៥៥ ស្ថិតក្នុងភូមិអូរតាហយ ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ បណ្តាលឱ្យខ្ទេចរថយន្តទាំង២គ្រឿងតែមិនបណ្តាលឱ្យផ្ទុះឆេះឬមានមនុស្សរងរបួសឡេីយ។ 

សមត្ថកិច្ចនិយាយថា​ ភាគីរថយន្តធំមួយគ្រឿងពាក់ស្លាកលេខ ខ ភ ម៣.៨២៧៩ មានទិសដៅ ព្រះសីហនុ-ភ្នំពេញបុកជាមួយរថយន្តធំមួយគ្រឿងទៀតគ្មានស្លាកលេខ បើកបរដោយឈ្មោះ មាជ បាន ភេទប្រុស អាយុ៣៦ឆ្នាំ  មានទីលំនៅភូមិក្រាំងក្តី ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលឱ្យរថយន្តខូចខាតទាំងពីរគ្រឿង តែមិនបណ្តាលឱ្យផ្ទុះឆេះឬមានមនុស្សរងរបួសអ្វីទេ ។ ក្រោយពេលកើតហេតុអ្នកបើកបររថយន្តផ្លាកលេខ ខ ភ ម បានរត់គេចខ្លួនបាត់។ 

ក្រោយកើតហេតុកម្លាំងអាវុធហត្ថ ស្នាក់ការ៤០២ សហការជាមួយប៉ូលិសស្រុកកំពង់សីលា អន្តរាគមន៍សម្រួលចរាចរណ៍ និងស្ទូចរថយន្តមករក្សាទុកនៅអធិការដ្ឋានស្រុកកំពង់សីលាដោះស្រាយតាមនីតិវិធី ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab