ភ្ញៀវស្រីៗមកស៊ីការគេឈ្លោះគ្នាពេញរោងការ ដោយសារដួសអាហារច្រើនពេក អ្នកមកក្រោយស៊ីអត់ទាន់

ភ្ញៀវស្រីមកស៊ីការគេចំនួនពីរនាក់ត្រូវបានថតជាប់លើកាមេរ៉ាកំពុងឈ្លោះប្រកែកគ្នាតឹងសរសៃក រឿងដួសយកអាហារប៊ូហ្វេដាក់ចានច្រើនពេក អ្នកមកក្រោយស៊ីអត់ទាន់។ 

វីដេអូនៃឧបទ្ទវហេតុនេះបានកើតឡើងនៅក្នុងពិធីមង្គលការមួយនៅប្រទេសឥណ្ឌូនេស៊ី ហើយកំពុងល្បីលើអនឡាញនាពេលថ្មីៗនេះ។

មួយសន្ទុះមុនពេលភ្ញៀវម្នាក់ផ្សេងទៀតទាញកាមេរ៉ាថតវីដេអូ ស្ត្រីស្លៀកពាក់ឈុតក្រហមបានចោទស្ត្រីស្លៀកពាក់ឈុតខៀវថា បានដួសសម្លការីសាច់គោដាក់ចានខ្លួនឯងច្រើនពេក។

ស្ត្រីឈុតក្រហមនិយាយថា "នាងឯងអត់ចេះខ្មាស់គេទេអី ថោកទាបម៉េះ។ នាងឯងចង់ចិញ្ចឹមមនុស្សមួយភូមិមែន?"។

ស្ត្រីឈុតខៀវពន្លះវិញសាហាវដូចគ្នា។ នាងបានបោះសម្តីញាក់សាច់វិញថា "អញចង់ធើអីក៏បានដែរ ស្រេចតែចិត្តអញ"។

ស្ត្រីទាំងពីរបានចាប់ផ្តើមរុញច្រានគ្នាទៅវិញទៅមក នៅពេលសង្គ្រាមពាក្យសម្តីកាន់តែក្តៅគគុកឡើងៗ មុនពេលភ្ញៀវដទៃទៀតចូលមកធ្វើអន្តរាគមន៍។

ស្ត្រីឈុតខៀវ បានជេរប្រទេចបុរសម្នាក់ ដែលព្យាយាមទាញនាងចេញពីការវាយតប់។ នាងបានវាយមួយដៃចំទ្រូងបុរសនោះ មុនពេលងាកមកបន្តឈ្លោះទាស់ទែងជាមួយស្ត្រីឈុតក្រហម ដែលផ្តើមជម្លោះមុន។

អ្នកប្រើបណ្តាញសង្គមមើលឃើញទិដ្ឋភាពនេះមានភាពកំប្លុកកំប្លែង ដោយខ្លះនិយាយថា ការីសាច់គោឥណ្ឌូនេស៊ី (Rendang) គឺចឹងឯង នរណាក៏ឈ្លោះគ្នាដើម្បីវាដែរ ព្រោះវាមានរសជាតិឆ្ងាញ់៕

 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab