ក្រែមលាបមុខបំបាត់ជ្រួញលាយខ្លួនឯង ធូរថ្លៃជាងផលិតផលម៉ាកប្រែនៗ ជួយឱ្យស្បែកមានពន្លឺរស្មី

រូបរាងខាងក្រៅរបស់ស្បែកលាតត្រដាងឱ្យដឹងយ៉ាងច្រើនអំពីសុខភាពជារួមរបស់អ្នក។ ទោះបីស្បែកខូចដោយសារតែដំណើរការនៃអាយុកាន់តែជ្រេជាទូទៅធម្មតាក្តី ក៏ប៉ុន្តែបញ្ហាស្បែកមួយចំនួន យើងអាចទប់ស្កាត់បានតាមរយៈវិធានការថែស្បែកឱ្យបានត្រឹមត្រូវ។ 

ថ្ងៃនេះ វេបសាយសុខភាពបរទេសមួយណែនាំនូវក្រែមថែរក្សាមុខបែបធម្មជាតិមួយ ដែលនឹងជួយកម្ចាត់ស្នាមអាចម៍រុយ ស្នាមជ្រួញ និង បញ្ហាស្បែកដទៃទៀត ហើយជួយឱ្យស្បែកចាប់ផ្តើមមានភាពរលោង មានសុខភាពល្អ និង ពោរពេញដោយរស្មី។ 

- គ្រឿងផ្សំ ៖ 
១. Vaseline (ដូចក្រមួន) ២ ស្លាបព្រាកាហ្វេ
២. ទឹកឃ្មុំ ១ ស្លាបព្រាកាហ្វេ
៣. ស៊ុតក្រហម (ពងមាន់) ១ គ្រាប់
៤. ប្រេងអូលីវ ១ ស្លាបព្រាបាយ 

- របៀបផ្សំ ៖ 
រំងាស់ Vaseline ឱ្យរលាយរយៈពេល២ឬ៣នាទី ដកចេញពីភ្លើងចង្ក្រាន (ភ្លើងបើករឹមៗ) រួចលាយគ្រឿងចំនួន៣ផ្សេងទៀត។ កូរវាឱ្យសព្វ រួចច្រកដាក់កូនដបមួយ រក្សាទុកក្នុងទូទឹកកក។ 

បន្ទាប់មក លាងស្បែកមុខឱ្យស្អាត លាបក្រែមនេះថ្នមៗជាលក្ខណៈរង្វង់។ ទុកចោលរយៈពេល៣០នាទី រួចសឹមយកសំឡីជ្រលក់ទឹកបរិសុទ្ធជូតវាចេញពីមុខ។ 

ធ្វើបែបនេះ ២ ម៉ោងមុនចូលគេង។ ដើម្បីប្រសិទ្ធភាព ត្រូវប្រាកដថា លោកអ្នកផឹកទឹកឱ្យបានច្រើន។ លាបក្រែបនេះរហូតអស់ពីដប លោកអ្នកនឹងឃើញលទ្ធផលគួរជាទីពេញចិត្ត៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab