Duterte ថា សុខចិត្តឱ្យគេចាប់ "ឃាតករនិងជនរំលោភសេពសន្ថវៈទាំងស្លាប់" ជាជាងឱ្យពួកនេះរួចខ្លួនក្រោមកម្មវិធីលើកលែងទោសអត់ប្រយោជន៍

ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានប្រកាសផ្តល់ជូនរង្វាន់ធំដល់ការចាប់ខ្លួនមកវិញនូវឃាតករ និងជនរំលោភសេពសន្ថវៈ ដែលត្រូវបានដោះលែងឱ្យរួចខ្លួនក្រោមកម្មវិធីលើកលែងទោសដ៏អត់ប្រយោជន៍ និងនិយាយថា គាត់សប្បាយចិត្ត ប្រសិនបើពួកនោះត្រូវបានគេចាប់បានទាំងស្លាប់ជាជាងនៅរស់។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃពុធ។ 

ការដោះលែងនៅក្រោមកម្មវិធីលើកលែងទោសផ្អែកលើអាកប្បកិរិយាល្អរបស់ឧក្រិដ្ឋជនជាង ១.៧០០ នាក់ដែលមានទោសពីបទឧក្រិដ្ឋអំពើហិង្សាធ្ងន់ធ្ងរភាគច្រើនគឺជាក្តីអាម៉ាស់យ៉ាងខ្លាំងសម្រាប់មេដឹកនាំរូបនេះ ដែលតែងតែប្រឆាំងនឹងឧក្រិដ្ឋកម្ម បន្ទាប់ពីជាប់ឆ្នោតព្រោះតែការសន្យាធ្វើឱ្យតាមដងផ្លូវមានសុវត្ថិភាព។

Duterte បាននិយាយថា "មានរង្វាន់ ១ លានប៉េសូ (២ ម៉ឺនដុល្លារ) សម្រាប់ការចាប់បានជនល្មើសដែលរួចខ្លួនទាំងនោះមកវិញ" ក្រោយពីអ្នកទោសដែលដោះលែងចំនួន ៧០០ នាក់សុខចិត្តចុះចាញ់តាមការអំពាវនាវរបស់លោកប្រធានាធិបតី។ លោក Duterte បន្តថា "រង្វាន់ ១ លានប៉េសូនៅតែមានសម្រាប់អ្នកដែលចាប់ពួកជនល្មើសទាំងរស់ ឬស្លាប់។ ប៉ុន្ដែបើស្លាប់ គឺជាជម្រើសល្អជាង។ ខ្ញុំជូនរង្វាន់អ្នកទាំងអស់គ្នាដោយញញឹម"។

លោក Duterte គឺជាអតីតអភិបាលក្រុងនិងជារដ្ឋអាជ្ញាដែលបានអួតអាងថាលោកនឹងសម្លាប់ឧក្រិដ្ឋជនចំនួន ១០ ម៉ឺននាក់ប្រសិន បើក្លាយជាប្រធានាធិបតី៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab