វិទ្យាស្ថានស្រាវជ្រាវសន្តិភាពព្រមានថា កូរ៉េខាងជើងអាចមានអាវុធនុយក្លេអ៊ែរ ៤០ គ្រាប់នៅត្រឹមដំណាច់ឆ្នាំនេះ

ក្រុមអ្នកស្រាវជ្រាវបានអះអាងថា កូរ៉េខាងជើងអាចនឹងបង្កើតអាវុធនុយក្លេអ៊ែរ ៤០ គ្រាប់នៅត្រឹមដំណាច់ឆ្នាំនេះ ដែលច្រើនជាងឆ្នាំមុនប្រហែល ១២ គ្រាប់។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃពុធទី១៨កញ្ញា។

លោក Dan Smith មកពីវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្តុកខុល បាននិយាយថា ការស្រាវជ្រាវរបស់គាត់បង្ហាញថា លោកគីមមិនបញ្ឈប់ការបង្កើតអាវុធនុយក្លេអ៊ែរនោះឡើយ បើទោះបានចរចារំសាយអាវុធនុយក្លេអ៊ែរជាមួយអាមេរិកក៏ដោយ។

លោកដូណាល ត្រាំ បានជួបពិភាក្សាជាមួយនឹងលោកគីម ពីរឿងបោះបង់អាវុធនុយក្លេរអ៊ែរក្នុងប្រទេសវៀតណាមកាលពីខែកុម្ភៈ ប៉ុន្ដែការចរចាបានជាប់គាំង បន្ទាប់ពីកូរ៉េខាងជើងបញ្ជាអាមេរិកឱ្យលុបចោលទណ្ឌកម្មពីប្រទេសនេះដើម្បីជាថ្នូរសម្រាប់កិច្ចប្រជុំនៅថ្ងៃមុខទៀត៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab