ប៉ូលិសប៉ុស្តិ៍ព្រែកប្រាឃាត់ខ្លួនជនសង្ស័យ២នាក់កំពុងសេពថ្នាំញៀន នៅមុខដីឡូត៍ទំនេរមួយ

ភ្នំពេញ​ ៖​ ប៉ូលិសប៉ុស្តិ៍ព្រែកប្រា បានឃាត់ខ្លួនជនសង្ស័យ២នាក់ នៅមុខដីឡូត៍គ្មានលេខ  ភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ពីបទ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅថ្ងៃទី១៨កញ្ញាឆ្នាំ២០១៩ វេលាម៉ោង៥ល្ងាច។ 

ប៉ូលិសនិយាយថា​ ជនសង្ស័យ១-ឈ្មោះចាយ វិបុល ភេទប្រុស អាយុ ៣២ឆ្នាំ ជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ អូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅនិង២-ឈ្មោះសាន់ សូនី ភេទប្រុស អាយុ ៣៥ឆ្នាំ ជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ ព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ ដកហូតបានវត្ថុតាងមាន ក្រាមពណ៌សថ្លា (សង្ស័យគ្រឿងញៀន) ០១កញ្ចប់ថង់តូចនិងម៉ូតូ០១គ្រឿង ម៉ាកហុងដាគុបជ្រុង សេ៥០ ពណ៌ទឹកមាស គ្មានស្លាកលេខ(ម៉ូតូចាស់)។

ជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋានខណ្ឌច្បារអំពៅ ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab