ឆ្លងចរន្តអគ្គីសនី ឆាបឆេះរោងចក្រកាត់ដេរសំលៀកបំពាក់ឌីង​ លីង

ភ្នំពេញ ​៖​ មានគ្រោះអគ្គីភ័យមួយបានកើតឡើងនៅក្នុងរោងចក្រកាត់ដេរ យ៉ាងសន្ធោសន្ធៅ បង្កឱ្យមានការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ​ ព្រមទាំងជនជាតិចិន ដែលដេកក្នុងរោងចក្រ ជួយយកបំពង់បាញ់ពន្លត់និងសមត្ថកិច្ច​ជួយអន្តរាគមន៍បញ្ជូនរថយន្តជាច្រេីនគ្រឿងជួយបាញ់ពន្លត់។ 

គ្រោះអគ្គិភ័យនេះបានកេីតឡេីងកាលពីវេលាម៉ោង​១០និង៣០នាទីយប់ ថ្ងៃពុុធ ទី១៨​ ខែកញ្ញា​ ​ឆ្នាំ២០១៩​ នៅចំណុចរោងចក្រកាត់ដេរឌីង​ លីងហ្គាមិនឯ.ក(Din Ling Gament Co,LTD)
ខាងជើងខាងក្រោយផ្សារជម្ពូវ័ន្ត ផ្លូវបេតុងស្ថិតនៅភូមិ ជម្ពូវ័ន្ត៣ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ  រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឱ្យដឹងថា​ ម្ចាស់រោងចក្រឈ្មោះវ៉ង​ ជីអួយ​ ភេទប្រុ​សអាយុ៤៥ឆ្នាំជនជាតិចិនតៃវ៉ាន់។ ដំបូងភ្លេីងបាននេះបានឆាបឆេះ ឃ្លាំងស្តុកកំទេចក្រណាត់ មានទំហំ៨ម៉ែត្រគុណនិង១២ម៉ែត្រ ជញ្ជាំងថ្ម ប្រក់ស័ង្កសី ដោយមូលហេតុឆ្លងចរន្តអគ្គីសនី ។ ដំបូងៗកម្មករខ្មែរនិងចិនដេកក្នុងរោងចក្របានយកបំពង់ពន្លត់អគ្គិភ័យជួយបាញ់ពន្លត់ដែរ​ តែមិនអាចគ្រប់គ្រងភ្លេីងដែលកំពុងឆេះខ្លាំងបានឡេីយ។ 

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយប៉ូលិសការិយាល័យ បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះរាជធានីភ្នំពេញបានឱ្យដឹងថា​ ក្រោយពីទទួលបាន ព័ត៌មាននេះ កម្លាំងប៉ូលិសពន្លត់អគ្គីភ័យ បានចេញរថយន្តជាច្រើនគ្រឿង ដើម្បីជួយអន្តគមន៍បាញ់ពន្លត់ រហូតមកដល់វេលាម៉ោង១១និង៣០នាទីយប់​ នៅថ្ងៃខែឆ្នាំដដែល ទើបអគ្គីភ័យរលត់ទៅវិញ​ទាំងស្រុង ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន៧គ្រឿង និងពុំបណ្ដាលឱ្យមានអ្នករងរបួសនោះទេ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab