99fc26cf eed3 40f1 9889 62a9696aaa11

បុរស​២​នាក់​មាន​ថ្នាំញៀន​១​កញ្ចប់​តូច ត្រូវ​កម្លាំង​ត្រួតពិនិត្យ​ជាតិ​អាកុល​ឃាត់ខ្លួន​

    ភ្នំពេញ ៖ កម្លាំង​ប៉ូលិស​ចរាចរណ៍​ក្រុង និង​កម្លាំង​អន្តរាគមន៍​ក្រុង សហការគ្នា​ដាក់​គោលដៅ​ត្រួត​ព្រិ​និត្យ​ជាតិ​ស្រវឹង និង​អនុវត្ត​ច្បាប់​ចរាចរណ៍​ថ្មី ជា​រៀងរាល់ថ្ងៃ​នៅ​ចំណុច​ខាងកើត​អតីត​បញ្ជរ​បង់ប្រាក់​កំបូល ហើយ​បាន​ឃាត់ខ្លួន​បុរស​២​នាក់ រក្សាទុក​នូវ​សារធាតុ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​១​កញ្ចប់​តូច កាលពី​វេលា​ម៉ោង ៩​និង ៣០​នាទី​យប់​ថ្ងៃទី ១៧ មិនា ២០១៦ ស្ថិត​ក្នុងភូមិ​ត្រពាំង​គ​ល់ សង្កាត់​កន្ទោក ខណ្ឌ​ពោធិ​សែន​ជ័យ។​

    ប៉ូ​លិស​និយាយថា ជនសង្ស័យ​ទី​១-​ឈ្មោះ ឃុន ខេន​អាយុ ២៦ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​ផ្ទះជួល​ភូមិ​ព្រៃ​បឹង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ​សែន​ជ័យ មាន​ស្រុកកំណើត​ភូមិ​ព្រែក​ដាច់ ឃុំ​ព្រែក​ដាច់ ស្រុ​លើកដែក ខេត្តកណ្តាល និង​ទី​២-​ឈ្មោះ ប្រាជ្ញ វាន់​គួរ អាយុ ២៧ មុខរបរ​កម្មករ​រោងចក្រ ស្នាក់នៅ​ជាមួយគ្នា​មាន​ស្រុកកំណើត ភូមិ​រលាំង​ជ្រៃ ឃុំ​កា​ហែង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។​

    ប្រភពពី​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ខណៈ​កម្លាំង​ចរាចរណ៍​រួមគ្នា​ជាមួយ​កម្លាំង​អន្តរាគមន៍​ក្រុង បានដាក់​គោលដៅ​ត្រួតពិនិត្យ​ជា​តុ​ស្រវឹង (​ជាតិ​អាកុល​) ផ្លូវជាតិ​លេខ​៤ នៅ​ចំណុច​ខាងកើត​អតីត​បញ្ជរ​បង់ប្រាក់​កំបូល។​ លុះ​មកដល់​ម៉ោង​កើតហេតុ ក៏មាន​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក ហុងដា​សេ ១២៥​​ ពណ៍​ខ្មៅ​ពាក់​ស្លាក​លេខ កណ្តាល​1I-3801 ជិះ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ទិសដៅ​ពី​លិចទៅ​កើត​។​

    មកដល់ កន្លែង​ត្រួតពិនិត្យ កម្លាំង​បាន​ហៅ​ឃាត់​ព្រោះ​អត់​មាន​ពាក់មួក​សុវត្ថិភាពដល់ពេល​ឃាត់​បាន ហើយ​បុរស​ទាំង​២​នាក់​នោះ​សុទ្ធតែ​ស្រវឹង​ទៀត ទើ​មបសមត្ថកិច្ច​ធ្វើការ​ឆែកឆេរ​ក្រោម​កែបម៉ូតូ និង​កាបូប រកឃើញ​ថ្នាំញៀន​១​កញ្ចប់​តូច​នៅក្នុង​កាបូប​លុយ​។​

    ក្រោយពេល​ឃាត់​បាន​ជនសង្ស័យ​ទាំង​២​នេះ កម្លាំង​បាន​ទាក់ទង​ទៅ​ប៉ូលិស​មូលដ្ឋាន ឲ្យ​មក​យក​ជនសង្ស័យ​រួមជាមួយ​វត្ថុតាង​យកមក​ប៉ុស្តិ៍​កន្ទោក ដើម្បី​បញ្ចូនទៅ​ជំនាញ​ព្រហ្មទណ្ឌ​ខណ្ឌចាត់ការ​បន្ត​៕

អ្នកនឹងចូលចិត្ត

មតិយោបល់