ភ្លើងឆេះផ្ទះប្រជាពលរដ្ឋនៅផ្សារដារស្រុកមេមត់អស់១១ខ្នង

ត្បូងឃ្មុំ​ ៖​ មានករណីគ្រោះអគ្គិភ័យឆាបឆេះលំនៅដ្ឋានរបស់ ប្រជាពលរដ្ឋនៅផ្សារដារ ភូមិដារផ្សារ ឃុំដារ  ស្រុកមេមត់ ខេត្តត្បូងឃ្មុំ​ នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោងប្រមាណ២រំលងអធ្រាត្រ​ បណ្តាលឱ្យឆេះផ្ទះអស់១១ខ្នង​ ។ 

ប៉ូលិសនិយាយថា​ ម្ចាស់ផ្ទះដែលឆេះរួមមាន​  ១-ឈ្មោះ ជា ចន្ធូ  ភេទប្រុស សង់ពីថ្ម (ឆេះខ្លេះ),២-ឈ្មោះ ហ៊ួត អេង ភេទប្រុស សង់ពីឈើ (ឆេះអស់),៣-ឈ្មោះ តុល ស៊ាងហ៊ួត ភេទប្រុស សង់ពីឈើ(ឆេះអស់), ៤-ឈ្មោះ ឆាយ ស៊ីវហួយ ភេទស្រី សង់ពីឈើ(ឆេះអស់), ៥-ឈ្មោះអ៊ឹង ឆាយ ភេទប្រុស សង់ពីឈើ(ឆេះអស់), ៦-ឈ្មោះ លាង សុង ភេទប្រុស សង់ពីឈើ(ឆេះអស់),៧-ឈ្មោះ ម៉ូវ ស៊ីណា ភេទស្រី សង់ពីឈើ(ឆេះអស់),៨-ឈ្មោះ ម៉ូវ ស៊ីថា ភេទស្រី សង់ពីឈើ(ឆេះអស់),៩-ឈ្មោះ គ្រួច សំកេន ភេទប្រុស សង់ពីថ្ម (ឆេះខាងមុខ),១០-ឈ្មោះ ឈិន ឈឿង ភេទប្រុស សង់ពីថ្ម(ឆេះខាងមុខ)និង ១១-ឈ្មោះ ហ៊ូ វ៉េ ភេទប្រុស​ ផ្ទះសង់ពីឈើខាងមុខថ្មខាក្រោយ(ឆេះខ្លះ)។ 

ប៉ូលិសបន្តថា​  ភ្លាមៗនោះសមត្ថកិច្ចបានបញ្ជូនឡានអគ្គីភ័យ តាមបណ្តាស្រុក  ៦ និងខេត្ត២ ព្រមទាំងក្រុមហុ៑នចំការកៅសូ៑មេមត់បានជួយពន្លត់ ដោយប្រើប្រាសទឹកសរុបអស់ ៣៥ឡាន។រហូតមកដល់ពេលម៉ោង៤និង៣០នាទីទៀបភ្លឺទើបគ្រប់គ្រងបានស្ទើរ១០០%។ 

លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន បានដឹងនាំបញ្ជាឱ្យទុកឡានទឹក ៣គ្រឿងឱ្យប្រចាំការមួយរយៈទៀតដើម្បីត្រៀមពិនិត្យក្រែងមានបញ្ហាសេសសល់​ រហូតដល់ព្រឹកទើបដកឡានចេញទាំងអស់។ ចំពោះមូលហេតុឆេះសមត្ថកិច្ចកំពុងស្រាជ្រាវ​ ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab