ឃាត់ជនជាប់ចោទម្នាក់ប៉ុនប៉ងធ្វើមនុស្សឃាត​ នៅស្រុកក្រឡាញ់

សៀមរាប ៖ កម្លាំងប៉ូលិសខេត្តបាត់ដំបងបានសហការជាមួយកម្លាំងប៉ូលិសព្រហ្មទណ្ឌខេត្តសៀមរាប និងកម្លាំងប៉ូលិសស្រុកក្រឡាញ់​ បានឃាត់ជនសង្ស័យម្នាក់តាមដីកា ពីបទប៉ុនប៉ងធ្វើមនុស្សឃាតដោយចេតនា កាលពីថ្ងៃពុធទី១៨ ខែកញ្ញា ឆ្នាំ២០១៩ ។ 

ប៉ូលិសនិយាយថា​ ជនសង្ស័យម្នាក់ ឈ្មោះ ម៉េត ប្រឹមប្រិយ ភេទ ប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិ អញ្ជាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ការចាប់ខ្លួនយោងតាមដីកាបង្គាប់ឱ្យចាប់ខ្លួន ពីបទប៉ុនប៉ងធ្វើមនុស្សឃាតដោយចេតនា ។

ក្រោយពីធ្វើការឃាត់ខ្លួនជនសង្ស័យនៅស្រុកក្រឡាញ់រួច សមត្ថកិច្ចខេត្តសៀមរាបបានប្រគល់ជនសង្ស័យទៅកម្លាំងប៉ូលិសជំនាញ របស់ស្នងការដ្ឋានប៉ូលិសខេត្តបាត់ដំបងដេីម្បីអនុវត្តតាមនីតិវិធីបន្ត​ ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab