រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក​ ឃាត់បានបុរសម្នាក់មានសារធាតុញៀនក្នុងខ្លួន

កំពង់ឆ្នាំង ៖ សមត្ថកិច្ចចម្រុះបានត្រួតពិនិត្យអាវុធជាតិផ្ទុះនិងអនុវត្ត រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនៅចំណុចផ្លូវបំបែកសួនកង្រីកាលពីយប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចផ្លូវបំបែកសួនកង្រី​  សង្កាត់ផ្សារឆ្នាំង ក្រុង-ខេត្តកំពង់ឆ្នាំង បានឃាត់បុរសម្នាក់ពាក់ព័ន្ធគ្រឿងញៀន។ 

សមត្ថកិច្ចនិយាយថា​ សមត្ថកិច្ចចម្រុះបានចុះប្រតិបត្តិការចុះត្រួតពិនិត្យអាវុធជាតិផ្ទុះនិងអនុវត្ត រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនៅចំណុចផ្លូវបំបែកសួនកង្រី​ ដោយមានមធ្យោបាយឆ្លងកាត់ម៉ូតូ ២៧គ្រឿង។ លទ្ធផល ពិនិត្យឃើញ អ្នកបើកបរម៉ូតូមិនពាក់មួក ២៤នាក់,ម៉ូតូគ្មានកញ្ចក់ ០២គ្រឿង, ម៉ូតូគ្មានផ្លាកលេខ ០១គ្រឿង,ផាកពិន័យសរុប ២៧ប័ណ្ណនិងបានធ្វើការឃាត់ខ្លួនអ្នកបើកបរម៉ូតូ ០១នាក់ដោយពិនិត្យធ្វើតេស្ត(ទឹកនោម)មានផ្ទុកសារធាតុញៀន ឈ្មោះស្រ៊ន ចាន់ធុន ភេទប្រុស អាយុ២៨ឆ្នាំមានទីលំនៅភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។ ដកហូតម៉ូតូ ០១គ្រឿង និងទូរស័ព្ទ ០១គ្រឿង។

សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញបន្តតាមនីតិវិធី ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab