ឃាត់ជនសង្ស័យ២នាក់ឆក់ទូរស័ព្ទពីស្ត្រីម្នាក់កំពុងជិះម៉ូតូកង់បីនៅសង្កាត់វត្តភ្នំ

ភ្នំពេញ​ ៖​ កម្លាំងល្បាតរបស់ប៉ូលិសប៉ុស្តិ៍រដ្ឋបាលវត្តភ្នំ និងកម្លាំងប៉ូលិសរបស់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញបានឃាត់ជនសង្ស័យ២នាក់​ ខណៈធ្វើសកម្មភាពជិះម៉ូតូឆក់យកទូរស័ព្ទដៃ​ ពីជនរងគ្រោះម្នាក់កំពុងជិះម៉ូតូកង់បី​ នាថ្ងៃទី១៨កញ្ញាឆ្នាំ២០១៩វេលាម៉ោង៥និង៣០នាទីល្ងាចនៅចំណុចមុខផ្ទះលេខ៧១ផ្លូវព្រះស៊ីសុវត្តិភូមិទី០៩សង្កាត់វត្តភ្នំ​ខណ្ឌដូនពេញរាជធានីភ្នំពេញ។

ប៉ូលិសនិយាយថា​ ជនសង្ស័យ២នាក់រួមមាន​ ១-ឈ្មោះ ខឿន ឧត្តម ភេទប្រុសអាយុ១៧ឆ្នាំជនជាតិខ្មែរ មុខរបរសិស្សមានទីលំនៅផ្ទះលេខ១៤១ផ្លូវលេខ៨០សង្កាត់ស្រះចកខណ្ឌដូនពេញនិង២-ឈ្មោះសរ សុធារៈភេទប្រុសអាយុ១៧ឆ្នាំជនជាតិខ្មែរមុខរបរសិស្សមានទីលំនៅផ្ទះគ្មានលេខផ្លូវជាតិលេខ៥សង្កាត់ស្វាយប៉ាកខណ្ឌឬស្សីកែវ។វត្ថុតាងចាប់យកមាន​ ទូរស័ព្ទដៃមួយគ្រឿងម៉ាកiPhoneពណ៌ខ្មៅ(ជារបស់ជនរងគ្រោះ)និងម៉ូតូមួយគ្រឿងម៉ាកNEXពណ៌សជាមធ្យោបាយរបស់ជនសង្ស័យជិះធ្វើសកម្មភាព។ចំណែកជនរងគ្រោះ ឈ្មោះឈាន ល័ក្ខ ភេទស្រីអាយុ២៧ឆ្នាំជនជាតិខ្មែមុខរបរនៅផ្ទះ មានទីលំនៅផ្ទះជួលសង្កាត់ស្រះចកខណ្ឌដូនពេញរាជធានីភ្នំពេញ។

ប៉ូលិសបន្តថា​ នៅថ្ងៃទី១៨កញ្ញាឆ្នាំ២០១៩វេលាម៉ោង៥និង៣០នាទីល្ងាច​ ជនរងគ្រោះបានជិះម៉ូតូកង់បីតាមផ្លូវព្រះស៊ីសុវត្តិពីទិសខាងជើងទៅត្បូង ។ ពេលជិះមកដល់ចំណុចមុខផ្ទះលេខ៧១សង្កាត់វត្តភ្នំខណ្ឌដូនពេញ ស្រាប់តែជនសង្ស័យ២នាក់ខាងលើជិះម៉ូតូមួយគ្រឿងម៉ាកNEXពណ៌សបើកមកពីក្រោយ ហើយជនសង្ស័យបានធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃពីដៃជនរងគ្រោះបានសម្រេចហើយជនរងគ្រោះបានស្រែកឆោឡោ។ 

ពេលនោះកម្លាំងល្បាតរបស់ប៉ូលិសប៉ុស្តិ៍រដ្ឋបាលវត្តភ្នំ និងកម្លាំងប៉ូលិសរបស់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញបានអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យទាំង២នាក់រួមជាមួយវត្ថុតាងទូរស័ព្ទដៃរបស់ជនរងគ្រោះនិងម៉ូតូរបស់ជនសង្ស័យយកមកទីស្នាក់ការប៉ុស្តិ៍រដ្ឋបាលវត្តភ្នំតែម្តង។

បច្ចុប្បន្នជនសង្ស័យទាំង០២នាក់បានបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ដើម្បីធ្វើការស្រាវជ្រាវរកបក្ខពួកនិងចាត់ការតាមនីតិវិធីបន្ត​ ៕

 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab