រថយន្តFord បុក​ម៉ូតូ​ប៉ើង​ទៅផ្ទប់ឡានដឹកកម្មករស្លាប់៣នាក់,របួស៦នាក់នៅស្រុកសំរោងទង

កំពង់ស្ពឺ​ ៖ មាន​ករណី​គ្រោះថ្នាក់ចរាចរណ៍​ Ford បុក​ម៉ូតូប៉ើង​ទៅផ្ទប់ឡានដឹកកម្មករ​បណ្ដាលឱ្យបាត់បង់​​ជីវិត​មនុ​ស្ស​ ៣នាក់ និងរងរបួស​ធ្ង​ន់​ស្រាល៦នាក់មួយចំនួន​ ស្ថិត​នៅ​លើផ្លូវជា​តិ៤១ចន្លោះគីឡូម៉ែត្រលេខ១៤-១៥ ភូមិទួលតាសុ​ខ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំព​ង់ស្ពឺ កើតឡើង​​នៅម៉ោង​ប្រមាណ​ ៦យប់ថ្ងៃទី១៩កញ្ញាឆ្នាំ២០១៩។ 

ប៉ូលិសនិយាយថា​ គ្រោះថ្នាក់នេះបង្កដោយ​រថយន្ដ១គ្រឿង​ម៉ាក Ford​ ព​ណ៌​​ទឹក​ប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2F-1161 អ្នកបើ​កបរមិនស្គាល់អត្តសញ្ញាណរត់គេចខ្លួន លុះមក​ដល់ចំណុចខាងលើ បានបុកម៉ូតូ២គ្រឿង ម៉ូតូម៉ាក​ហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់​ផ្លាកលេខភ្នំពេ​ញ​1CU-8356 បើកបរ​ដោយឈ្មោះ សីហា ភេទប្រុសអាយុ២៧ឆ្នាំ(ស្លាប់​ពេលបញ្ជូនទៅមន្ទីរពេទ្យ) ឌុបមនុស្ស២នាក់ឈ្មោះ តាំង គឹមលី ភេ​ទស្រី អាយុ២៣ឆ្នាំ (ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ)និងឈ្មោះ តាំង គឹមចេង ភេទស្រី អាយុ២៣ឆ្នាំ (ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ​ )អសយដ្ឋាន​នៅ​ភូមិបឹងងោង ឃុំទឹកល្អក់ ស្រុកគងពិសី។ 

ចំណែកម៉ូតូ១​គ្រឿងទៀតម៉ាកធូដេ ពាក់​ស្លាក​លេខកំពង់ស្ពឺ​1K​-38​98 រុញទៅបុកផ្ទុបជាមួយរថយន្ដ១​គ្រឿ​ង​ទៀតប្រភេទកូរ៉េ ពណ៌​ខៀវ ដឹកកម្មករ​ ​ពា​ក់​ស្លា​កលេខភ្នំពេញ 2AI-2110បើកបរដោយឈ្មោះ រម្យ ភារុន ភេទប្រុស អាយុ៤០ឆ្នាំ រស់​នៅភូមិគ ឃុំទឹកល្អក់ ស្រុកគងពិសី បណ្ដាលឱ្យ​រងរបួស​កម្មករ​ កម្មការិនី​ធ្ងន់​ស្រាល​៦នាក់​ ​កំពុងតែ​សំរាកសង្រ្គោះព្យាបា​ល​នៅក្នុងមន្ទីរពេទ្យ​។ 

លោកឧត្តមសេនី​យ៍ទោ​ សម​ សាមួន​ ស្នងការ​ប៉ូលិស​ខេត្តនាឱកាស​ ​បុណ្យ​កាន់​បិណ្ឌ​ ភ្ជុំបិណ្ឌ​ខា​ងមុខ​នេះសូមបងប្អូនប្រជាពលរដ្ឋ​ ប្រុងប្រយ័ត្នគ្រប់ៗគ្នាទើ​បបញ្ជៀសបាននូវករណីគ្រោះថ្នាក់ចរាចរ​ណ៍​កើតឡើងជា​យថាហេតុ​ គ្រប់​កាលៈទេសៈ​៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab