ម៉ូតូបើកបត់ឆ្វេងត្រូវរថយន្តបើកលឿនបណ្តាលឱ្យស្លាប់ម្នាក់នៅសង្កាត់ព្រៃស

ភ្នំពេញ​ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្ត និងម៉ូតូ ត្រង់ចំណុចផ្លូវ៥០ម៉ែត្រមុខច្រកចូលផ្លូវវត្តហារ  ភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញបណ្ដាលឱ្យមនុស្សប្រុសម្នាក់ស្លាប់នៅកន្លែងកើតហេតុនៅថ្ងៃព្រហស្បតិ៍ទី១៩កញ្ញា ឆ្នាំ២០១៩ វេលាម៉ោង៩និង១០នាទីព្រឹក។ 

ប៉ូលិសនិយាយថា​ ភាគីខាងម៉ូតូម៉ាកហុងដា សេ125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AY-6204 បើកបរដោយឈ្មោះ ពិសិដ្ឋ សាមី ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិខ្នារធំ ឃុំពារាម ស្រុកបាទី ខេត្តតាកែវ (ស្លាប់នៅកន្លែងកើតហេតុ)។ ចំណែកភាគីរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AY-4350ដឹកទំនិញសំពីងសំពោង (អ្នកបើកបរពុំស្គាល់អត្តសញ្ញាណគេចខ្លួនបន្សល់ទុកតែរថយន្ត)។ មូលហេតុមកពីភាគីម៉ូតូបត់ឆ្វេងឆ្លងផ្លូវមិនគោរសិទ្ធិភាពផ្លូវត្រង់ ។សម្ភារៈខូចខាតរថយន្តខូចខាតស្រាល និងម៉ូតូខូចខាតធ្ងន់។ 

បច្ចុប្បន្នយានយន្តទាំង២គ្រឿងត្រូវានប៉ូលិសយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញចាត់ការបន្តនៅពេលក្រោយ។ សពប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab