លោក Antonio Conte: ក្រុម Inter Milan នៅមានការងារជាច្រើនទៀតដែលត្រូវធ្វើ

        បន្ទាប់ពី​ក្រុម​ Inter Milan ប្រកួតបាន​ត្រឹម​ស្មើ​ជាមួយ​ក្រុម Slavia Prague ក្នុង​ជំនួប​បើក​ឆាក​នៅ​ក្របខណ្ឌ CL អ្នកចាត់ការក្រុម Inter Milan លោក Antonio Conte អះអាងថា លោក​មិន​អាច​ប្រែ​ក្លាយ​កូន​ទាឲ្យ​ទៅជា​ក្ងាន​បាន​ទេ ។

        ក្រុម Inter Milan ត្រូវ​ការ​ពេលវេល​ចុងម៉ោង​ ទើប​អាច​តាម​ស្មើ​ក្រុម Slavia ១-១ អំឡុង​ការ​ប្រកួត​កាល​ពី​ថ្ងៃអង្គារ ហើយលោក Conte ជឿថា លោក​ត្រូវ​ការ​ពេលវេលាបន្ថែមទៀត ដើម្បី​ប្រែក្លាយ​ក្រុម Inter Milan ទៅ​ជា​ក្រុម​ខ្លាំង​មួយ​។

        លោក Conte បាន​និយាយថា “​ក្រុម Slavia វាយ​សម្រុក​មក​លើយើង​ ពួកគេមាន​ការប្តេជ្ញាចិត្ត​ និងមាន​ល្បឿន​ ចំណែកយើង​មិនបាន​បង្ហាញទម្រង់​លេង​តាម​ការចង់បាន​របស់​យើងនោះ​ទេ។

លោក Conte បានបន្តថា យើងនៅ​មាន​កិច្ច​ការជា​ច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ​ ហើយ​យើង​ត្រូវ​ការ​កែលម្អ។ ទម្រង់លេងថ្ងៃនេះមិនមែនជា​បាល់ទាត់ដែល​យើងទេចង់បាននោះទេ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab