Ross Barkley: ខ្ញុំទទួលបានតួនាទីទាត់បាល់ប៉េណាល់ទី

        បន្ទាប់ពីទាត់បាល់ប៉េណាល់ទីមិនបានសម្រេចកីឡាករ Ross Barkley បាន​ការពារការសម្រេចចិត្ត​របស់ខ្លួន​ក្នុង​ការ​ទាត់​បាល់ប៉េណាល់ទី​​សម្រាប់​ក្រុម​​ Chelsea អំឡុង​ពេល​​ប្រកួត​ចាញ់​ក្រុម Valencia នៅ​ក្របខណ្ឌ CL។

        ​នៅពេលក្រុម​ឆេលស៊ី​ទទួល​បាន​បាល់ប៉េណាល់ទី Barkley ​បាន​ចេញ​មុខ​ទទួល​ខុសត្រូវ​ការទាត់បាល់ប៉េណាល់ទី ប៉ុន្តែ​ធ្វើ​មិនបាន​សម្រេច​ ខណៈ​ក្រុម​ម្ចាស់​ផ្ទះ​រកបាន​ជ័យជម្នះ​​។

        ខ្សែបម្រើ​រូបនេះអះអាងថា ខ្លួន​ត្រូវ​បាន​ផ្តល់​តួនាទី​ជា​អ្នក​ទាត់​បាល់ប៉េណាល់ទី ហើយ​នឹង​ធ្វើ​ម្តងទៀត​ ប្រសិនបើ​មាន​ការតម្រូវ​ឲ្យ​ធ្វើបែបនេះ បើទោះបីជា​មាន​ជម្លោះជាមួយ​មិត្ត​រួម​ក្រុម Willian ជុំវិញ​ការទាត់បាល់ប៉េណាល់ទីក៏ដោយ។

        ខណៈ​កីឡាករ​រូបនេះ​ត្រៀម​ទាត់បាល់ប៉េណាល់ទី Willian បានបង្ហាញមុខ​និង​ព្យាយាម​បញ្ចុះបញ្ចូល Barkley ថា ​គួរឲ្យខ្លួនជាអ្នក​​ទាត់បាល់ប៉េណាល់ទី។

        ប៉ុន្តែ Barkley បាន​និយាយថា “​យើង​មាន​អ្នក​ទាត់បាល់ប៉េណាល់ទី​ល្អច្រើន​ក្នុង​ក្រុម។ ប៉ុន្តែនៅពេលប្រជុំ​ គេបានផ្តល់​សិទ្ធិ​ទាត់បាល់ប៉េណាល់ទី​ឲ្យ​ខ្ញុំ​ នៅពេល​ណាខ្ញុំ​នៅលើ​ទីលាន​ប្រកួត​ បើមិនមែនខ្ញុំគឺកីឡាករ Jorginho”៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab