Ronaldo កំពុងតាមស្វែងរកស្ត្រីម្នាក់ឈ្មោះ Edna ដែលផ្តល់បឺហ្គ័រឱ្យគាត់ហូបកាលគាត់នៅក្មេងគ្មានលុយមួយសេនក្នុងហោប៉ៅ ដើម្បីផ្តល់ជូនរបស់សំខាន់មួយសងគុណវិញ

Cristiano Ronaldo បានបើកការអំពាវនាវដើម្បីស្វែងរកអ្នកធ្វើការអាថ៍កំបាំងម្នាក់នៅ McDonald មានឈ្មោះ Edna ដែលតែងតែផ្តល់បឺហ្គ័រដល់តារាបាល់ទាត់លុយវាល់លានរូបនេះទទួលទាន កាលដែលគាត់នៅក្រ។

ខ្សែប្រយុទ្ធសេះបង្កង់ Juventus វ័យ ៣៤ឆ្នាំរូបនេះ បានចូលរួមក្នុងកម្មវិធីផ្តល់បទសម្ភាសន៍ជាមួយនឹងលោក Piers Morgan ដែលបានចាក់ផ្សាយនៅលើកម្មវិធី ITV កាលពីយប់ម្សិលមិញ។

វាគឺជាការគាស់កកាយដ៏គួរឱ្យចាប់អារម្មណ៍បំផុតរបស់វីរបុរសរបស់ Manchester United និង Real Madrid រូបនេះ ដោយគាត់បានលាតត្រដាងពីទិដ្ឋភាពទាំងអស់នៃដំណើរជីវិតដ៏អស្ចារ្យពីក្មេងដាក់ខ្លួនមួយរូបមកពីកោះ Madeira រហូតដល់ក្លាយទៅជាស្តេចបាល់ទាត់រកប្រាក់កម្រៃបាន ១០៨លានដុល្លារក្នុងមួយឆ្នាំ។

ចំណុចមួយស្រង់ចេញពីការរៀបរាប់ឱ្យដឹងពីជីវិតរបស់គាត់ គឺគាត់ធ្លាប់បានអង្វរសុំនំបឺហ្គ័រកាលដែលគាត់នៅក្មេងលេងឱ្យក្លឹប Sporting Lisbon របស់ព័រទុយហ្គាល់។

ហើយបច្ចុប្បន្ននេះគាត់សង្ឃឹមថានឹងរកឃើញអ្នកដែលជួយគាត់ អំឡុងពេលដែលគាត់ខ្សត់ខ្សោយខ្លាំង។ គាត់បានបង្ហោះសារនៅលើបណ្តាញសង្គម Twitter នៅរសៀលថ្ងៃពុធនេះថា "UPDATE៖ យើងប្រហែលជាអាចរកឃើញ Edna..."។

នៅក្នុងបទសម្ភាសន៍នៅក្នុងកម្មវិធីខាងលើ Ronaldo បាននិយាយថា "យើងពិតជាឃ្លាន។ យើងមានហាង McDonald មួយនៅជិតកីឡដ្ឋាន យើងបានគោះទ្វារ ហើយស្នើសុំបឺហ្គ័រ។ នៅទីនោះតែងតែជា Edna និងស្រីពីរនាក់ទៀត។ ខ្ញុំមិនដែលឃើញពួកគេម្តងទៀតទេ"។

Ronaldo និយាយថា ហាង McDonald ដែលគាត់តែងតែត្រូវបានគេផ្តល់អាហារឥតគិតលុយបច្ចុប្បន្នត្រូវបានបិទទ្វារ។ ប៉ុន្តែគាត់ពិតជាចង់ស្វែងរក Edna ដើម្បី "ផ្តល់អ្វីដ៏ស័ក្តិសមត្រឡប់ទៅវិញ" បន្ទាប់ពីសកម្មភាពសប្បុរសរបស់នាង។

ម្ចាស់ពានរង្វាន់បុគ្គលកីឡាករឆ្នើមរបស់ពិភពលោក Ballon d'Or ប្រាំលើករូបនេះបាននិយាយថា "ខ្ញុំបានសាកសួរមនុស្សនៅព័រទុយហ្គាល់ ពួកគេបានបិទហាង McDonald មួយនោះ ប៉ុន្តែប្រសិនបើការផ្តល់បទសម្ភាសន៍នេះអាចស្វែងរកពួកគេឃើញ ខ្ញុំពិតជាសប្បាយចិត្តខ្លាំងបំផុត។ ខ្ញុំចង់អញ្ជើញពួកគេទៅកាន់ទីក្រុង Turin  (អ៊ីតាលី) ឬ Lisbon (ព័រទុយហ្គាល់) ដើម្បីមកទទួលទានអាហារពេលល្ងាចជាមួយខ្ញុំ ដោយសារតែខ្ញុំចង់ផ្តល់អ្វីមួយចំនួនត្រឡប់ទៅពួកគេវិញ"៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab