Ronaldo និយាយថា រួមដំណេកជាមួយសង្សារឈ្មោះ Georgina Rodriguez ល្អប្រពៃជាងគ្រាប់បាល់អស្ចារ្យបំផុតរបស់គាត់ទៅទៀត

Cristiano Ronaldo អះអាងថា រួមភេទជាមួយនឹងសង្សារខ្លួនឈ្មោះ Georgina Rodriguez គឺជារឿងអស្ចារ្យជាងគ្រាប់បាល់ល្អដាច់គេបំផុតនៃអាជីពត្រចះត្រចង់របស់គាត់ទៅទៀត។

តារាបាល់ទាត់វ័យ ៣៤ឆ្នាំរូបនេះ បានបង្ហើបឱ្យដឹងថា គ្រាប់ស៊ុតបញ្ចូលទីក្បាច់ Bicycle Kick របស់គាត់សម្រាប់ Real Madrid កាលលេងទល់នឹងក្រុមបច្ចុប្បន្នរបស់គាត់ Juventus កាលពីខែមេសា ឆ្នាំ២០១៨ គឺជាគ្រាប់ដែលគាត់ពេញចិត្តបំផុតក្នុងអាជីពរបស់ខ្លួន។

ប៉ុន្តែអតីតកីឡាករឆ្នើមដ៏លេចធ្លោរបស់ Manchester United រូបនេះ គឺបានលើកឡើងថា ភាពរីករាយពីគ្រាប់បាល់មួយនេះ គឺមិនអាចប្រៀបធៀបជាមួយនឹងមិត្តស្រីសញ្ជាតិអេស្ប៉ាញវ័យ ២៥ ឆ្នាំរបស់គាត់បានទេ។

Ronaldo បាននិយាយថា "ទេ មិនអាចទេ (ពេលនិយាយប្រៀបធៀប) ជាមួយនឹង Geo របស់ខ្ញុំ។ ទេ!។ ខ្ញុំបានព្យាយាមរកគ្រាប់បាល់បែបនេះជាច្រើនឆ្នាំមកហើយ។ ខ្ញុំរកបានគ្រាប់បាល់ ៧០០គ្រាប់ ប៉ុន្តែខ្ញុំមិនធ្លាប់សម្រេចគ្រាប់បាល់បានដូចនេះទេ។ ខ្ញុំបានគិតថា ទីបំផុតខ្ញុំបានស៊ុតគ្រាប់បាល់ Bicycle Kick ទន្ទឹមនឹងការលោតដ៏ស្អាតក្រៃលែង។ វិធីដែលខ្ញុំសម្រេចទល់នឹង Buffon ទល់នឹង Juventus នៅ Champions League។ វាពិតជាគ្រាប់បាល់ដ៏ល្អបំផុត"៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab